ជីវិតកម្សាន្ដ
គេរិះគន់ប្រពន្ធ ឃុំ ប៉ុណ្ណាដែត ឆ្លើយវិញថា «ភរិយាខ្ញុំគាត់លក់សំឡេង មិនលក់ខ្លួន លក់សម្រស់ទេ»
តារាចម្រៀងចាស់វស្សាអ្នកនាង យក់ ឋិតរដ្ឋា ជាថ្មីម្តងទៀត បានរងនូវការរិះគន់ដោយភាពទទឹងទិសពីសំណាក់ជនអគតិប្រមាថកិត្តិយសនាងធ្ងន់ៗ ខណៈទង្វើនេះធ្វើឲ្យនាង និងស្វាមី លោក ឃុំ ប៉ុណ្ណាដែត សម្ដែងការមិនសប្បាយចិត្ត និងចេញមុខឆ្លើយតបវិញភ្លាមៗទៅកាន់បុគ្គលរូបនោះ។

ប្រតិកម្មឆ្លើយតបចំពោះការរិះគន់មកលើរូបសម្បត្តិរបស់ខ្លួន ត្រូវអ្នកនាង យក់ ឋិតរដ្ឋា លើកឡើងថា ការរិះគន់នោះមិនបានធ្វើឲ្យនាងខឹងទេ ប៉ុន្តែសូមឲ្យការរិះគន់នោះប្រើការគិតផង។ យក់ ឋិតរដ្ឋា បានលើកឡើងថា «សម្រាប់ខ្ញុំមិនខឹងនឹងគេថាយើងមិនស្អាតកាម៉ាប់ដូចជ្រូកអីទេ ព្រោះយើងវាម៉ាប់ពិតមែន តែមេត្តាកុំប្រើពាក្យដល់ថ្នាក់(មី)អី ព្រោះខ្ញុំមិនបានទៅធ្វើអីដាក់អ្នកឲ្យអ្នកមកក្តៅក្រហាយរឿងអីដែរ»។

អ្នកនាង យក់ ឋិតរដ្ឋា បាននិយាយទៀតថា «ដៀលខ្ញុំសុទ្ធតែមីកាជ្រូកចុះមីកាជ្រូកខ្ញុំនឹងបានទៅធ្វើអីដាក់អ្នកដែរ បានដៀលខ្ញុំអីក៏សាហាវយ៉ាងនេះ លោកអើយ ហើយពេលនិយាយអ្វីទៅកាន់នរណាម្នាក់គួរតែរៀនយកចិត្តរបស់គេមកដាក់ចិត្តខ្លួនឯងខ្លះផង ខ្ញុំមិនខឹងទេ អ្នកចង់ឲ្យខ្ញុំល្អបាននិយាយ តែនេះមិនមែនចង់ឲ្យល្អទេ គឺឈ្នានីសច្រើនជាង តែគ្រាន់តែខ្ញុំតូចចិត្តថាខ្ញុំបានធ្វើអីដាក់អ្នកឯង»។

ចំណែកលោក ឃុំ ប៉ុណ្ណាដែត ដែលជាស្វាមីបានចេញមុខប្រតិកម្មការពារកិត្តិយសភរិយាដែរថា «គ្រាន់តែភរិយារបស់ខ្ញុំធាត់ តើគាត់ខុសមែនទេ? ទាំងខ្លួនគាត់ត្រូវចំណាយពេលពីគ្រួសារមួយចូលក្នុង Studio ស្រែកច្រៀង ហើយមកបង្ហាញខ្លួនឲ្យគេថាឲ្យគាត់បែបនេះ។ សួរថាតើនៅពីក្រោយការធាត់របស់គាត់មានបញ្ហាអីខ្លះ? បើអ្នកមើលភរិយាមិនចូលភ្នែក អ្នកអាចអូសរំលងបានយល់ទេ?»។

លោក ឃុំ ប៉ុណ្ណាដែត សង្កត់ធ្ងន់ថា «ភរិយាខ្ញុំគាត់លក់សំឡេង មិនលក់ខ្លួនទេ លក់សម្រស់ទេ ប្រយ័ត្នបាបអាប្អូនស្រីពេលមានប្តី និងមានកូន ស្រីភាគច្រើនគឺប្ដូររូបរាងជាធម្មតា ប្អូនមិនចូលចិត្ត តែបងចូលចិត្ត មិត្តភ័ក្ដិ និង Fan គាត់ចូលចិត្ត ចុងក្រោយជូនពរប្អូនសម្រស់នៅស្ថិតស្ថេរជាអមត ជឿថាបងប្អូនស្រីៗដែលធាត់គឺគាត់យល់អារម្មណ៍មួយនេះ»៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៧ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


