ជីវិតកម្សាន្ដ
ភាពយន្តភាគ ៣ រឿងរបស់ Bella ត្រូវប្រទេសចិនទិញសិទ្ធចាក់ផ្សាយព្រាត
អ្នកគាំទ្ររបស់តារាសម្ដែង Bella Ranee បានបង្ហោះនៅភាពយន្តភាគរបស់នាងកន្លងមក ដែលមិនត្រឹមតែល្បីក្នុងប្រទេសថៃនោះទេ ប៉ុន្តែវាក៏កក្រើកនៅឯទឹកដីចិន រហូតទទួលការសរសើរពីសមត្ថភាពរបស់នាងថែមទៀតផង។

តាមរយៈគណនី Instagram របស់ហ្វេនក្លឹបដែលមានឈ្មោះថា bellaclub_pantip បានបន្តបង្ហោះភាពយន្តភាពចំនួន៣រឿងរបស់ Bella ដែលត្រូវប្រទេសចិនទិញសិទ្ធយកទៅចាក់បញ្ចាំង ក្នុងនោះរួមមានរឿង “បុព្វេសន្និវាស”, “រយល្បិចអន្ទាក់ស្នេហ៍” និងរឿង “ឧត្ដមភរិយា” រហូតធ្វើឲ្យទស្សនិកជននៅទីនោះពោលសរសើរពីសម្រស់នាង និងសមត្ថភាពនៃការសម្ដែងថាពិតជាខ្លាំង ដែលអាចឆក់យកចិត្តអ្នកគាំទ្រគ្រប់វិស័យផងដែរ។

មិនត្រឹមប៉ុណ្ណឹងទេ Bella Ranee ក៏ធ្លាប់ត្រូវគេសរសើរនាងថា គ្រប់ភាពយន្តដែលនាងសម្ដែងកន្លងមកគ្មានរឿងមួយណាដែលមិនទទួលបានភាពល្បីល្បាញរន្ទឺដល់ក្រៅប្រទេសនោះទេ។ នាងក៏ត្រូវបានគេដឹងថា ចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេល១២ ឆ្នាំ និងថែមទាំងទទួលបានរហស្សនាមថាជា “វីរនារី ៣០០លាន” ដែលគេស្គាល់ថា ជាតួនាងកែវ ក្នុងរឿងភាគសុភាពបុរស Juthathep កាលកន្លងមក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រៀមច្បង Anne ថា នាងចង់ស្អាតនិងសិចស៊ីដូច Prang Kannarun ណាស់
ចុចអាន៖ក្រោយធ្លាយចចាមអារ៉ាម អតីតមិត្តប្រុស Aum បញ្ជាក់ទំនាក់ទំនងស្នេហាជាមួយ Marie
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


