ជីវិតកម្សាន្ដ
អតីតមិត្តប្រុស ៤ រូបរបស់ Toey ត្បិតថាប្រេះឆាស្នេហា តែនៅតែរាប់អានគ្នាដូចបងប្អូន
Toey Jarinporn គឺជាតារាស្រីល្បីល្បាញមួយរូបក្នុងប៉ុស្តិ៍លេខ៣ ហើយក៏ជាមនុស្សស្រីមានភាពទាក់ទាញខ្លាំងមិននោះទេ ខណៈមហាជនដឹងថា នាងសំបូរមិត្តប្រុស និងសុទ្ធតែជាប្រុសស្អាតទៀតផង។
ត្បិតថាជាមនុស្សមានមន្តស្នេហ៍ ប៉ុន្តែមិត្តប្រុសទាំង៤រូបរបស់ Toey បានប្រកាសថា ពួកគេបែកបាក់គ្នាហើយ។ យ៉ាងណាមិញ ទោះបែកគ្នាជាមួយអតីត ក៏នាងនៅតែអាចធ្វើការជាមួយគ្នាបានដដែល ហើយនៅតែជាមិត្តល្អនឹងគ្នាមកទល់ពេលនេះ។
១ Peck Premanat

ចាប់ផ្តើមពីតារាសម្តែង ពិធីករ តារាចម្រៀង Peck Premanat ដែលបច្ចុប្បន្នរៀបការជាមួយ New Naphatsorn។ គូនេះគឺជាអ្នកគាំទ្រគ្នាដំបូងក្នុងវិស័យសិល្បៈរបស់ Toey ដែលថែរក្សាគ្នាទៅវិញក្នុងនាមជាគូស្នេហ៍។ ក្រោយមក អ្នកទាំងពីរក៏សម្រេចចិត្តចែកផ្លូវគ្នាដោយសន្តិវិធី។ នៅថ្ងៃរៀបការ Peck និង New នាងបានទៅពិធីមង្គលការក្នុងនាមជាមិត្តភាពដ៏ល្អមកដល់ពេលនេះ។
២ Sean Jindachot

តារាសម្តែងប្រុសដែលធ្លាប់មានព័ត៌មានជាមួយតារាសម្តែងក្នុងផលិតកម្មតែមួយ GMMTV ហើយអ្នកទាំងពីរធ្លាប់ធ្វើការជាមួយគ្នាច្រើន ពីភាពស្និទ្ធស្នាលទៅស្នេហា រហូតមានពាក្យចចាមអារ៉ាមថា អ្នកទាំងពីរមានទំនាក់ទំនងស្នេហាជាមួយគ្នា។ តែចុងក្រោយក៏បែកគ្នាទៅ ដោយសារតែពួកគេទាំងពីរបានបង្ហាញរឿងដូចគ្នាថា សុំធ្វើជាទីប្រឹក្សា និងមិត្តជិតស្និទ្ធបំផុតប៉ុណ្ណោះ។ បច្ចុប្បន្ន Sean មានមិត្តស្រីក្រៅវិស័យសិល្បៈ និងបានលុតជង្គង់សុំរៀបការថែមទៀតផង។
៣ Alex Rendell

ជាមិត្តប្រុសដែលធ្វើសកម្មភាពបរិស្ថានជាមួយ Toey ហើយក៏មានទំនាក់ទំនងគ្នាយូរក្រែលដែរ។ ក្រោយមកពួកគេបានសម្រេចចែកផ្លូវគ្នា ហើយទោះជាបែកគ្នាក៏ដោយតែរាល់សកម្មភាព និងគម្រោងផ្សេងៗដែលបានធ្វើរួមគ្នាគឺពួកគេនៅតែបន្តធ្វើដដែល។ នៅថ្ងៃខួបកំណើតនិងថ្ងៃសំខាន់ Toey នៅតែយកចិត្តទុកដាក់ និងផ្តល់កម្លាំងចិត្តដល់ Alex ជានិច្ច។ បច្ចុប្បន្ន Alex មានមិត្តស្រីថ្មី តែអ្នកទាំងពីរនៅតែសម្ដែងភាពយន្ត និងបន្តសកម្មភាពការងារជាមួយគ្នាដដែល។
៤ Alek Teeradetch

គូនេះជាសង្សារដែលមិនសូវផ្អែមល្ហែមនោះទេ ពីដំបូងក៏មិនបានបញ្ចេញឲ្យអ្នកសារព័ត៌មានដឹងដែរ។ ប៉ុន្តែក្រោយទាក់ទងគ្នាបានមួយរយៈ អ្នកទាំងពីរក៏ចាប់ផ្ដើមបង្ហាញរូបភាពគូស្នេហ៍បន្ថែមទៀត ហើយឧស្សាហ៍រកពេលធ្វើសកម្មភាពល្អៗជាមួយគ្នាដូចជាការធ្វើបុណ្យទាននិងធ្វើដំណើរកម្សាន្តជាដើម។ ឈុតឆាកផ្អែមល្ហែមត្រូវបានគេមើលឃើញដូចធម្មតា រហូតមានដំណឹងថា គូស្នេហ៍មួយគូនេះបានបែកគ្នានៅដើមឆ្នាំ ២០២០ នៅសល់តែភាពជាមិត្តឲ្យគ្នាទៅវិញទៅមក។ ក្រោយមក លេចឮដំណឹងថា Alek និង Bow Melda គឺគូស្នេហ៍នឹងគ្នា។ យ៉ាងណាក៏ដោយ ទាំង Bow Melda និង Toey Jarin នៅតែ Comment លើ IG របស់គ្នាទៅវិញទៅមក ហើយសួរសុខទុក្ខគ្នាទៅវិញទៅមកដូចធម្មតា មិនមានបញ្ហាណាមួយកើតឡើងទេ។

ទោះបីជាយ៉ាងណា រាល់ការបែកបាក់ Toey ជាមួយមិត្តប្រុស នាងមិនដែលមានពត៌មានអាក្រក់ៗវាយប្រហារតាមប្រព័ន្ធផ្សព្វផ្សាយទាល់តែសោះ។ មានតែការបញ្ចប់ដោយពាក្យថាមិត្ត ហើយតែងតែអាចធ្វើសកម្មភាពផ្សេងៗជាមួយសឹងទាំងអស់។ យ៉ាងណាមិញដោយសារតែនាងជាមនុស្សស្រីគួរឲ្យស្រលាញ់ នៅទីបំផុត Toey រកបានអ្នកស្អំបេះដូងដែលជាអ្នកដឹកនាំរឿងវ័យក្មេង Jeto Paniti ដែលចាប់ផ្តើមបង្ហាញនៅចុងឆ្នាំ ២០២១ ពេលដែលអ្នកទាំងពីរបានជួបគ្នាកាលពី១០ ឆ្នាំមុនតែមិនទាន់ មានទំនាក់ទំនងស្នេហាទេ។ ក្នុងនោះ Toey ក៏បង្ហើបថា ចង់ឲ្យទំនាក់ទំនងនាងបច្ចុប្បន្ននេះ ដំណើរការល្អនិងឈានដល់ថ្ងៃចូលរោងជ័យថែមទៀតផង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រៀមច្បង Anne ថា នាងចង់ស្អាតនិងសិចស៊ីដូច Prang Kannarun ណាស់
ចុចអាន៖ភាពយន្តភាគ ៣ រឿងរបស់ Bella ត្រូវប្រទេសចិនទិញសិទ្ធចាក់ផ្សាយព្រាត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


