ជីវិតកម្សាន្ដ
ទទួលពានភ្លាម Mai Davika បង្អួតឈុតប្លែកភ្នែកទស្សនិកជន ពីទឹកដីអាមេរិក
Mai Davika បានក្លាយជាតារាសម្ដែងថៃតែម្នាក់គត់ក្នុងវិស័យកម្សាន្ត ដោយធ្វើដំណើរទៅទីក្រុង Los Angeles រដ្ឋ California ដើម្បីចូលរួមពិធីប្រគល់រង្វាន់លំដាប់ពិភពលោក The Huading Awards” លើកទី៣៦ ក្នុងនាមជាតារាឆ្នើម។

ទន្ទឹមនោះក្រោយទទួលពានភ្លាម Mai បានបង្ហោះរូបភាពពីរសន្លឹកបង្អួតសម្រស់ដ៏ស្រស់ស្អាតតាមរយៈបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួនរបស់នាងរួមជាមួយនឹងខេបសិនដ៏ទាក់ទាញចិត្តទស្សនិកជនថា “អាវដៃវែង ខោវែង អ្នកគាំទ្រមិនបាច់បារម្ភទេមែនទេ?” គ្រាន់តែនាងបង្ហោះមិនបានប៉ុន្មាននាទីផង មហាជនជាច្រើនបានចូលមកបញ្ចេញមតិថានេះជាខោដែលប្លែកជាងគេ។ ត្បិតថាមានជើងវែងក៏ពិតមែន តែវាបានបញ្ចេញភាពសិចស៊ី ហើយទាល់តែគន់មើលឲ្យយូរទើបដឹងថា Mai ពូកែច្នៃម៉ូដកំពូលពិតៗ។
ដោយឡែក ក្រៅពីទទួលពានរង្វាន់និងបង្អួតឈុតប្លែកៗដល់ទស្សនិកជន Mai ក៏បានឆ្លៀតពេលដើរកម្សាន្តចិត្តនៅឯទីក្រុង Los Angeles រដ្ឋ California ដើម្បីត្រៀមបង្ហាញរូបភាពជាបន្តបន្ទាប់ទៀតដល់ហ្វេនដែលកំពុងតែរង់ចាំមើលនាងផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Ice ទម្លាយថា នាងធ្លាប់មានជំងឺបាក់ទឹកចិត្ដអស់រយៈពេល ៨ ឆ្នាំ
ចុចអាន៖អតីតមិត្តប្រុស ៤ រូបរបស់ Toey ត្បិតថាប្រេះឆាស្នេហា តែនៅតែរាប់អានគ្នាដូចបងប្អូន
-
សន្តិសុខសង្គម៧ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ២១ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស


