ជីវិតកម្សាន្ដ
Marie ចេញមុខបដិសេធ ក្រោយល្បីទាក់ទងគ្នាជាមួយអតីតមិត្តប្រុស Aum
ក្រោយធ្លាយពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងជាមួយសេដ្ឋី Pok ដែលជាអតីតមិត្តប្រុស Aum ភាគីខាង Marie បានចេញមុខបដិសេធជាសាធារណៈ ថាជារឿងមិនពិត ព្រោះនាងនិងមិត្តប្រុសរបស់នាងនៅទាក់ទងល្អជានឹងគ្នានៅឡើយ។

ត្បិតថាកាលពីពេលកន្លងមក តារាសម្ដែង Marie Berner និងមិត្តប្រុស Pitch Kachai ធ្លាប់ធ្លាយព័ត៌មានបែកបាក់គ្នា ប៉ុន្តែនោះសុទ្ធសឹងតែជាពាក្យចចាមអារ៉ាម ហើយចំពោះរឿងដែលថា នាងមានភាពស្និទ្ធស្នាលនឹងសេដ្ឋី Pok និងលួចបង្កាត់ភ្លើងស្នេហ៍ ក៏ជាពាក្យចចាមអារ៉ាមដែរ។

និយាយនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានពេលចូលរួមកម្មវិធី “THAILAND’S SONGKRAN FESTIVAL 2023” តារាស្រីរូបនេះប្រាប់ថា ខ្លួនមិនជាប់ពាក់ព័ន្ធពិសេសអ្វីជាមួយ Pok ឡើយ ហើយនាងក៏មិនបានស្គាល់សេដ្ឋីរូបនេះដោយផ្ទាល់ដែរ ពោលគឺស្គាល់តាមមិត្តភក្តិ រួចក៏មានឱកាសញ៉ាំអាហារជុំគ្នាប៉ុណ្ណោះ។ ចំណែករូបភាពដែលបានឃើញនៅលើអ៊ីនធឺរណិត គ្រាន់តែជាការថតរូបអនុស្សាវរីយ៍ជាមួយក្រុមមិត្តភក្តិប៉ុណ្ណឹងឯង។

ជាថ្មីម្ដងទៀត Marie ពុំបានលួចសាងស្នេហ៍ជាមួយអតីតមិត្តប្រុស Aum ឡើយ ហើយពេលនេះនាងនិងមិត្តប្រុសកំពុងមានទំនាក់ទំនងផ្អែមល្ហែមជាមួយគ្នា មិនបានបែកគ្នា ដូចគេថាតៗគ្នានោះទេ។ ដោយឡែក Pok វិញ ធ្លាប់ចេញមុខបញ្ជាក់ច្បាស់ៗថា លោកពុំបានគិតអ្វីលើ Marie ខណៈពេលនេះបេះដូងកំពុងនៅទំនេរ៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ MV ថ្មីរបស់តារាចម្រៀងថៃ Kratae ធ្វើឱ្យហ្វេនប្រុសៗប្រហោងពោះអស់
ចុចអាន៖ ៤ ចំណុចដូចគ្នារបស់គូស្នេហ៍ Ji Yeon-Do Hyun ប្រិយមិត្តមិនធ្លាប់ដឹង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


