ជីវិតកម្សាន្ដ
តារាសម្ដែង មុំ សុទ្ធារ៉ា ទម្លាយថា មានអ្នកគំរាមចង់ជួលមនុស្សវាយខ្លួន
តារាសម្ដែងប្រុសរូបសង្ហាលោក មុំ សុទ្ធារ៉ា បានប្រកាសយ៉ាងភ្ញាក់ផ្អើលថា មានអ្នកគំរាមប្រើលុយចង់ជួលមនុស្សឲ្យវាយលោក ខណៈអ្នកគាំទ្រសម្ដែងការព្រួយបារម្ភ និងចេញមកសួរនាំជុំវិញបញ្ហានេះគ្រប់គ្នា ប៉ុន្តែសាមីខ្លួន មិនបញ្ជាក់ថា បណ្ដាលមកពីបញ្ហាអ្វីទេ។

បើចាប់អារម្មណ៍មុនការបង្ហោះសារដែលថាមានអ្នកគំរាមចង់ជួលគេវាយលោកប្រមាណ ៣ ថ្ងៃ គេឃើញតារាប្រុសលោក មុំ សុទ្ធារ៉ា បង្ហាញការមិនសប្បាយចិត្ត ឬអាក់អន់ចិត្តជាមួយអ្នកដឹកនាំម្នាក់ ជុំវិញការរើសអើងខ្លួន តែលោកមិនបានប្រាប់អត្តសញ្ញាណថាជានរណាម្នាក់ទេ។ លោកគ្រាន់តែបញ្ចេញអារម្មណ៍នៅលើបណ្ដាញសង្គមថា ខ្ញុំអាក្រក់ ឬល្អ ស្ថិតនៅលើមាត់បងទេ ខ្ញុំត្រឹមតែជាតារាសម្តែងម្នាក់ មិនមានអ្វីអស្ចារ្យទេ តែដោយសារខ្ញុំស្រឡាញ់សិល្បៈ បងជាអ្នកដឹកនាំម្នាក់ បើប្អូនខុសអី គួរហៅប្អូនសួរ បងនិយាយឲ្យចំមុខ។

លោកបន្តថា ពេលប្អូនឃើញបងជម្រាបសួរបងរហូត ពេលខ្លះបងមិនដែលមើលមុខប្អូនផង បងធ្វើដូចមិនស្គាល់ហ្មង បងនិយាយប្អូននៅក្រោយខ្នងម៉េចខ្លះក៏ប្អូនមិនគិត ព្រោះថាជាការងារបងហើយ ហើយប្អូនក៏មិនហ៊ាននិយាយជាមួយបង ខ្លាចលើកដៃទៅខុសបងអត់មើលមុខទៀត តើប្អូនចាំតែខុសមែនទេ តើប្អូនជាមនុស្សភ្លេចកំណើតមែនទេ ប្អូនគោរពបងណាស់ តែសុំទោសផងដែលប្អូនមិនចេះសម្តែងដូចបង ការគោរពដឹងគុណរបស់ខ្ញុំគឺចេញពីខាងក្នុងពិតៗ មិនមែនត្រឹមសម្បកក្រៅ បងជារៀមច្បងគួរតែផ្តល់អនុសាសន៍ល្អដល់ប្អូនៗ មិនមែនចាំតែមើលបំណាំទេ។

លោក មុំ សុទ្ធារ៉ា បាននិយាយទៀតថា ប្អូនជម្រាបសួរបង បងធ្វើមិនឃើញ ក៏ប្អូនខុស ខំនិយាយលេងជាមួយបង បងសឹងតែមិនចង់និយាយជាមួយ ក៏ប្អូនខុស តើឲ្យប្អូនតម្រូវចិត្តបងយ៉ាងម៉េចទៀតទៅ? ជឿខ្ញុំទៅបង អ្វីក៏ដោយមិនអាចកើតឡើងតែម្ខាងបានទេ បើគេផ្តល់តម្លៃឲ្យយើង យើងប្រាកដជាផ្តល់តម្លៃឲ្យគេវិញជាមិនខាន។

បន្ទាប់ពីការបង្ហោះសារដូចការរៀបរាប់ខាងលើនេះរំលងបានប៉ុន្មានថ្ងៃ ស្រាប់តែតារាប្រុសរូបនេះបានទម្លាយថា មានគេគំរាមលោក។ ខ្លឹមសារនោះត្រូវបានលោក មុំ សុទ្ធារ៉ា បញ្ជាក់ថា “បងអាងមានលុយហេ៎ សម័យនេះគេឈប់ជួលគេឲ្យវាយហើយ បើបងខ្លាំងបងចេញមកបង កោតបងយកពាក្យចឹងមកគំរាមកើត”។ ជុំវិញរឿងរ៉ាវខាងលើនេះ នៅព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៣ នេះមិនទាន់អាចសូមការបកស្រាយបន្ថែមពីតារាសម្ដែង មុំ សុទ្ធារ៉ា បាននៅឡើយទេ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


