ជីវិតកម្សាន្ដ
មួយឆ្នាំក្រោយបញ្ចប់ពាក្យបណ្ដឹង ជីវិតរបស់ Johnny Depp និង Amber Heard ទៅជាយ៉ាងណា?
មួយឆ្នាំបន្ទាប់ពីបណ្តឹងបរិហារកេរ្តិ៍ដ៏ល្បីខ្លាំងបំផុតរបស់តារាហូលីវូដ Johnny Depp និង Amber Heard បានបញ្ចប់អ្នកទាំងពីរស់នៅរៀងៗខ្លួន និងលែងមានទំនាក់ទំនងគ្នាទៀត ហើយបច្ចុប្បន្នជីវិតរបស់ពួកគេទាំងពីរមានការប្រែប្រួលយ៉ាងណាដែរ ។

បច្ចុប្បន្ននេះក្រោយពី Amber Heard ចាញ់បណ្តឹងរបស់ Johnny Depp នាងត្រូវបង់ប្រាក់ឱ្យអតីតស្វាមីចំនួន ១ លានដុល្លាររូចមក។ នាងបានចាកចេញពីសហរដ្ឋអាមេរិក ហើយទៅរស់នៅប្រទេសអេស្ប៉ាញជាមួយនឹងកូនស្រីរបស់នាង ក្រោមមូលហេតុនៃការផ្លាស់ប្តូរនេះគឺនាងចង់បានភាពឯកជន បន្ថែមទៀត និងចង់គេចមុខពីក្រុមលួចថតរូបក៏ដូចជាទស្សនិកជននៅសហរដ្ឋអាមេរិក។
ប្រភពបាននិយាយថា “ការកាត់ក្តីនេះបានធ្វើឲ្យ Amber ជួបភាពតានតឹងជាច្រើនសម្រាប់នាង ជាពិសេសការប្រាក់ សងការខូចខាតទៅឲ្យ Johnny Depp ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់នាង បូករួមនិងការចាប់ផ្តើមជីវិតថ្មីនៅបរទេសដែលជាសម្ពាធមួយសម្រាប់នាង ” ។

មិនដូច Amber Heard ទេ Johnny Depp មិនបានជួបប្រទះភាពតានតឹងបន្ទាប់ពីឈ្នះក្តី ដោយតារារូបនេះទទួលបានការគាំទ្រយ៉ាងសាទរពីទស្សនិកជន ហើយនេះក៏ជាពេលដែលលោកសម្រេចចិត្តវិលចូលសិល្បៈវិញផងដែរ។ បន្ទាប់មក Johnny Depp បានសម្តែងរឿង Jeanne Du Barry ភាពយន្តនេះត្រូវបានប្រកាសថានឹងបើកមហោស្រពភាពយន្ត Cannes នៅខែឧសភាខាងមុខ។
ជាមួយគ្នានេះ Johnny Depp បានចាប់ផ្តើមថតភាពយន្តជាបន្តបន្ទាប់ ដោយលោកមានអារម្មណ៍ពិតជារំភើបខ្លាំងណាស់ ដែលបានត្រលប់មកសម្តែងវិញ។ នៅពេលថ្មីនេះលោកបានធ្វើដំណើរកម្សាន្តនៅអឺរ៉ុបជាមួយក្រុមតន្រ្តីរ៉ុក Hollywood Vampires ថែមទៀតផង ។

យ៉ាងណាមិញ បច្ចុប្បន្ន Johnny Depp កំពុងតែមមាញឹកជាមួយនឹងគម្រោងថ្មីៗជាច្រើន ខណៈដែល Amber Heard រស់នៅតែម្នាក់ឯងជាមួយកូនស្រីរបស់នាងក្នុងប្រទេសអេស្ប៉ាញ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Lisa នឹងសហការផលិតបទចម្រៀងជាមួយ Taeyang ក្នុងអាល់ប៊ុមថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


