ជីវិតកម្សាន្ដ
លម្អិតលើចិញ្ចៀនភ្ជាប់ពាក្យរបស់ Millie តារាសម្ដែងក្នុងរឿង “Stranger Things”
Millie Bobby Brown បានប្រកាសភ្ជាប់ពាក្យជាមួយ Jake Bongiovi កាលពីថ្ងៃអង្គារ ដោយបង្អួតចិញ្ចៀនពេជ្រដ៏ធំនៅក្នុងរូបសខ្មៅក្បែរឆ្នេរសមុទ្ររបស់នាង ។
តារាសម្ដែងវ័យ ១៩ ឆ្នាំ Millie បានបង្ហោះរូបទៅលើបណ្ដាញសង្គម Instagram និងភ្ជាប់ជាមួយ caption ថា “I’ve loved you three summers now, honey, I want ’em all.” ដែលជាចម្រៀង Lover របស់ Taylor Swift ដើម្បីបង្ហាញពីក្ដីស្រលាញ់ច្បាស់លាស់ជាមួយ Jake ។

ដោយក្ដីងឿងឆ្ងល់ពីមហាជនរាប់លាននាក់ អ្នកជំនាញបានបង្ហើបខ្លះៗថាចិញ្ចៀនពេជ្រ Millie មានទំហំប្រហែលពី ៣ ទៅ ៣.៥ ការាត់តម្លៃខ្ទង់ ៧៥,០០០ ដុល្លារ ចំណែកអ្នកផ្សេងទៀតប៉ាន់ស្មានថាជាពេជ្រទំហំ ៥ ការាត់តម្លៃខ្ទង់ ១៥ ម៉ឺនដុល្លារឬខុសពីនេះអាស្រ័យតាមគុណភាពត្បូង ។
កូនប្រុស Jon Bon Jovi អាយុ ២០ ឆ្នាំ និង Millie ទាក់ទងគ្នាតាំងពីឆ្នាំ ២០២១ មកម្ល៉េះ ពួកគេបានចំណាយពេលដើរលេងជាមួយគ្នា និងដើរលើកម្រាលព្រំក្រហមនៅ BAFTAs ឆ្នាំ ២០២២ ផងដែរ ។

យ៉ាងណាមិញការភ្ជាប់ពាក្យរបស់នាងត្រូវមនុស្សមួយចំនួនរិះគន់មិនសំចៃដៃព្រោះពួកគេគិតថាអ្នកទាំងពីរនៅក្មេងពេក មិនគួរឆាប់មានគម្រោងរៀបការឡើយខ្លាចមិនរឹងមាំនិងមិនចាស់ទុំ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ មកដឹងពីតម្លៃចិញ្ចៀនរៀបការរបស់តារាល្បីលំដាប់អន្តរជាតិ ៥ រូប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


