ជីវិតកម្សាន្ដ
ទស្សនិកជនចង់ឲ្យ James Ma មើលចិត្តគ្នាជាមួយ Rinrada ដើរតាមគន្លង Nadech-Yaya
ក្រៅពីជាគូស្នេហ៍ក្នុងរឿងភាគកំពុងល្បីល្បាញ James Ma និងតារាស្រី Rinrada Kaewbuasai តែងតែបង្ហាញឈុតឆាកស្នេហាផ្អែមល្ហែមជាមួយគ្នាទាំងក្នុងជីវិតពិត និងក្រៅឆាកបង្អួតទស្សនិកជនជានិច្ច។

យ៉ាងណាមិញដោយសារតែអ្នកទាំងពីរលេចចេញរូបភាពស្និទ្ធស្នាលញឹកញាប់ ទើបទស្សនិកជនចាប់ផ្ដើមសង្ស័យពីទំនាក់ទំនងថាពួកគេពិតជាស្រលាញ់គ្នាពិតឬយ៉ាងណា? លើសពីនេះនៅលើ Instagram របស់តារាសម្ដែង James Ma បានបង្ហោះរូបភាពមួយសន្លឹករបស់ Rinrada អមដោយរូបភាពរួមគ្នាជាមួយនឹង Nadech-Yaya ដោយមានចំណងជើងយ៉ាងខ្លីថា “Seouliday” ពីដំណើរកម្សាន្តទៅកាន់ប្រទេសកូរ៉េ រហូតដល់អ្នកគាំទ្រចាប់គូឲ្យលោកនិង Rinrada ជាគូស្នេហ៍ថែមទៀត។

តាមរយៈរូបភាពមួយសន្លឹកនេះ មិត្តភ័ក្តិក្នុងវិស័យសិល្បៈ និងអ្នកគាំទ្របានចូលមក Comment ចង់ឲ្យតារាប្រុស James Ma ចែចង់ Rinrada ព្រោះអីអ្នកទាំងពីរទំនងសមគ្នាខ្លាំងទាំងក្នុងភាពយន្តនិងក្រៅឆាកសម្ដែង។ បន្ថែមពីនេះមហាជនមួយចំនួនចង់ឲ្យខាងស្រីមើលថែបេះដូងរបស់ James ដែលពេលនេះលោកពុំមានគូគាប់ទ្រនាប់ចិត្តណាមកជំពាក់ឡើយ។
ទោះយ៉ាងណានេះគ្រាន់តែជាការចាប់គូរបស់អ្នកគាំទ្រ ដែលចង់ឲ្យពួកគេស្រលាញ់គ្នាពិតៗដូចគូស្នេហ៍ Nadech-Yaya ប៉ុណ្ណោះ! ប្រសិនបើបេះដូងអ្នកទាំងពីរស្របគ្នា ពិតណាស់មហាជននឹងចូលទៅអបអរសាទរដលពួកគេមិនខានទេ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កាន់តែកៀកថ្ងៃសម្រាលកូន ភិរិយាសេដ្ឋី Note បញ្ចេញរូបថតបង្ហាញក្បាលពោះកាន់តែខ្ទាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


