ជីវិតកម្សាន្ដ
Georgina ទម្លាយអារម្មណ៍ពិត ចំពេលមានពាក្យចចាមអារ៉ាមថា នាងបែកគ្នាជាមួយ Ronaldo
មិត្តស្រីរបស់ Cristiano Ronaldo គឺ Georgina Rodriguez បានឆ្លើយតបទៅនឹងព័ត៌មានដែលថា នាងបែកគ្នាជាមួយប្រធានក្រុមព័រទុយហ្គាល់ ដោយទម្លាយអារម្មណ៍ពិតលើបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួន។

តារាម៉ូដែលរូបនេះ បានវាយបកទៅកាន់អ្នកដែលព្យាយាមផ្សព្វផ្សាយរបាយការណ៍អំពីនាង ដោយសរសេរក្នុងInstagram ថា “ការច្រណែនបង្កើតពាក្យចចាមអារ៉ាម។ អ្នកនិយាយដើមគេផ្សាយ”។
ត្បិតថា Rodriguez មិនបានចេញមុខទម្លាយការពិតថានាងបែកគ្នាដូចពាក្យចចាមអារ៉ាមក្ដី ប៉ុន្តែតាមរយៈសំណេរដែលនាងបង្ហាញ ហាក់ដូចជាការឆ្លើយតបទៅកាន់របាយការណ៍ថ្មីៗអំពីការបែកគ្នាជាមួយ Ronaldo ប៉ុន្តែនាងមិនទាន់បានបដិសេធដោយផ្ទាល់នូវការអះអាងទាំងនោះនៅទេ ខណៈ Ronaldo ក៏មិនបានបើកចំហលើបញ្ហានេះដែរ។
ទោះយ៉ាងណាក៏ដោយ មានការអះអាងថា ភាពមិនស៊ីចង្វាក់របស់កីឡាករព័រទុយហ្គាល់និងមិត្តស្រីកំពុងចាប់ផ្តើមលេចឡើងនៅក្នុងទំនាក់ទំនងរបស់ពួកគេ ស្របពេលដែលពិធីករកម្មវិធីទូរទស្សន៍ព័រទុយហ្គាល់ Leo Caeiro ថ្មីៗនេះបាននិយាយថា ស្នេហារវាង Ronaldo និង Rodriguez ទំនងជាប្រេះឆាហើយ។
សូមបញ្ចាក់ដែរថា Georgina Rodriguez និង Cristiano Ronaldo ជួបគ្នានៅប្រទេសអេស្ប៉ាញ និងបានរួមរស់ជាមួយគ្នាតាំងពីឆ្នាំ២០១៦។ គិតមកទល់ពេលនេះ ចំណងស្នេហារបស់ពួកគេមានអស់រយៈពេល ៧ ឆ្នាំ និងមានកូនចំនួន៥នាក់ក្នុងបន្ទុក ហើយជាពិសេសអ្នកគាំទ្រទូទាំងពិភពលោកតែងឃើញគូស្នេហ៍មួយគូនេះ ចែករំលែកទិដ្ឋភាពជីវិតដ៏ប្រណិតរបស់ពួកគេនៅលើបណ្ដាញសង្គមមិនដែលអាក់ខាននោះទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មិត្តស្រី Ronaldo មានជីវិតលំបាកខ្លាំង ទម្រាំតែល្បីល្បាញដូចថ្ងៃនេះ
ចុចអាន៖មកស្គាល់អតីតមិត្តស្រី Ronaldo ទាំង ១៣ នាក់មុនស្មោះជាមួយ Georgina Rodríguez
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


