ជីវិតកម្សាន្ដ
អតីតមិត្តប្រុស Aum បង្ហោះឃ្លិប Matt ជាតួស្រីក្នុងបទចម្រៀង ឲ្យមហាជនជួយអ្នកគាំទ្រ
កាលពីពេលថ្មីៗនេះ អតីតមិត្តប្រុសហៃសូរបស់ Aum បានបញ្ចេញឃ្លិបមួយទាក់ទងនឹងបទចម្រៀង Matt Peeranee ជាតួស្រីក្នុង MV ដោយសុំចិត្តមហាជនជួយគាំទ្រនាងផង ខណៈគេសង្ស័យខ្លាំងពីទំនាក់ទំនងមួយនេះ។

តាមរយៈបណ្ដាញសង្គម IG ផ្ទាល់ខ្លួនរបស់សេដ្ឋីហៃសូរូបនេះ បានបង្ហាញពីឃ្លិប MV បទចម្រៀង Hua Jai Fish Dao របស់ Bonz Nadol ដែលមាននាងជាតួឯកស្រីក្នុងបទចម្រៀងមួយនោះ ហើយក្នុងពេលជាមួយគ្នានេះដែររូបលោកក៏បានជួយផ្សព្វផ្សាយ និងគាំទ្រនាងពីចម្ងាយដោយសុំឲ្យមានការគាំទ្រ MV នាងសម្ដែងផងដែរ។

ទោះយ៉ាងណាក៏ដោយ មហាជនជាច្រើនហាក់ចាប់អារម្មណ៍នឹងអ្នកជំនួញ Pok Phornprapha ជាមួយតារាសម្ដែង Matt Peeranee យ៉ាងខ្លាំង ដែលកន្លងមកមានព័ត៌មានជាច្រើនលេចឮពីអ្នកទាំងពីរថាបានបង្កាត់ភ្លើងស្នេហ៍ ហើយក្រោយមកទើបពួកគេបានចេញមុខបដិសេធថា មិនមែនជាស្នេហានោះទេ ដែលឃើញនោះគឺត្រឹមជាមិត្តជិតស្និទ្ធនឹងគ្នាប៉ុណ្ណោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Pu Praya ក្លាយជាតារាថៃតែម្នាក់គត់ ត្រូវគេអញ្ជើញឲ្យចូលរួមកម្មវិធី Met Gala 2023
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


