ជីវិតកម្សាន្ដ
Pancakes ទើបដាច់ចិត្តទម្លាយរូបភាពវះកាត់កែសម្ផស្សលើកដំបូងក្នុងជីវិត
រៀមច្បង Pancake Khemanit បានសម្រេចចិត្តធ្វើការវះកាត់ត្របកភ្នែកពីរជាន់ជាលើកដំបូងក្នុងជីវិត ដើម្បីដោះស្រាយបញ្ហាត្របកភ្នែកមិនស្មើគ្នា ខណៈនាងទើបតែទម្លាយនៅរូបភាពប៉ុន្មានសន្លឹកបង្ហាញដល់អ្នកគាំទ្រ។

បន្ទាប់ពីជោគជ័យលើអាជីពសិល្បៈអស់រយៈកាលកន្លងមក ក្រោយកែសម្ផស្សរួច ពេលនេះតារាស្រី Pancake បានបង្ហិះឃ្លិបមួយនិយាយពីគ្លីនិក Tiraporn ក្រោយសម្រេចចិត្តវះកាត់ភ្នែកនៅទីនោះថា “វាជាពេលវេលាដ៏ល្អ ដើម្បីធ្វើឲ្យភ្នែករបស់អ្នកកាន់តែច្បាស់។ ខ្ញុំមានត្របកភ្នែករួចហើយ ប៉ុន្តែតាមអាយុ និងថ្ងៃខ្លះភ្នែកខ្ញុំប្រែជាស្រវាំងហើយឈឺខ្លាំង នេះជាលើកទីមួយក្នុងជីវិតរបស់ខ្ញុំ ដែលខ្ញុំត្រូវតែវះកាត់ ។ បន្ទាប់ពីការវះកាត់ភ្នែកតិចជាង ៥ នាទី ភ្នែករបស់ខ្ញុំបានបើកឡើង ខ្ញុំមានអារម្មណ៍តានតឹងបន្តិច។ គ្រូពេទ្យតែងតែប្រាប់ខ្ញុំពីអ្វីដែលខ្ញុំកំពុងធ្វើក្នុងអំឡុងពេលនេះ។ ថ្ងៃនេះខ្ញុំរីករាយដែលខ្ញុំបានធ្វើ និងធ្វើបានដោយជោគជ័យ”។
យ៉ាងណាមិញ នេះមិនមែនត្រឹមតែថាមូលហេតុមួយមុខទេ នាងក៏បានលាតត្រដាងថា ការសម្រេចចិត្តវះកាត់លើកនេះ វាមិនមែនគ្រាន់តែអំពីភាពស្រស់ស្អាតប៉ុណ្ណោះទេ។ ប៉ុន្តែដោយសារតែជំងឺដ៏ពេញនិយមរបស់នារីៗដែលមានវ័យចាប់ពី៣០ឡើងទៅនឹងមានជំងឺខ្សោយសាច់ដុំភ្នែក ដែលជាសំណាងល្អអាចព្យាបាលបានទាន់ពេលវេលាប៉ុណ្ណោះ។

ទោះយ៉ាងណាក៏ដោយ ក្រោយ Pancake កែសម្ផស្សលើត្របកភ្នែក អាជីពលើវិថីសិល្បៈរបស់នាងហាក់រលូនជាងមុននិងតែងតែបង្ហាញមុខលើឆាកអន្តរជាតិឲ្យទស្សនិកជនបានដឹងជានិច្ច។ ជាពិសេស កាលពីពេលថ្មីៗនេះនាងទើបតែវិលមកពីបង្ហាញម៉ូដក្នុងកម្មវិធី Bombay Times Fashion Week របស់ប្រទេសឥណ្ឌា នៅឯទីក្រុងបុមបៃ៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារា ថៃ ៥ គូ ប្រកាសផ្ដាច់ទំនាក់ទំនងលែងជាគូស្នេហ៍ដោយគ្មានអាល័យ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


