ជីវិតកម្សាន្ដ
ទើបបង្ហាញទំនាក់ទំនងមិនទាន់ ១ឆ្នាំ Billie Eilish ប្រកាសចែកផ្លូវជាមួយមិត្តប្រុស
យោងតាមការបញ្ជាក់ពីអ្នកគ្រប់គ្រងផ្ទាល់ខ្លួន តារាចម្រៀងប៉ុប Billie Eilish បានចែកផ្លូវគ្នាជាមួយមិត្តប្រុស Jesse Rutherford ហើយ ក្រោយពួកគេទាក់ទងគ្នាបានជិត ២ឆ្នាំ។

អ្នកគ្រប់គ្រងបានប្រាប់ People ថា Billie និង Jesse បានចែកផ្លូវគ្នាជាផ្លូវការ ដោយបន្តជាមិត្តល្អនឹងគ្នា ហើយពាក្យចចាមអារ៉ាមដែលថាពួកគេកំពុងរស់នៅក្រោមដំបូលតែមួយ សុទ្ធសឹងជារឿងមិនពិត។
ជុំវិញការបែកបាក់នេះពុំសូវមានគេដឹងច្បាស់នោះទេ ប៉ុន្តែបើតាមការសង្កេតពីអ្នកគាំទ្រ Billie ទំនងបែកគ្នាដោយសារគម្លាតអាយុខុសគ្នា ១១ឆ្នាំរវាងពួកគេ ហើយក៏អាចមកពីបុគ្គលិកលក្ខណៈមិនចុះសម្រុងគ្នា។

គេបានដឹងថា មុននិងក្រោយពេលបែកគ្នា តារាស្រីវ័យ ២១ឆ្នាំរូបនេះ ពុំបានលើកបញ្ហាអវិជ្ជមានរបស់អតីតគូស្នេហ៍ មកហែកហួរឡើយ ដោយកន្លងមកនាងធ្លាប់សរសេរបង្ហោះពីអារម្មណ៍កក់ក្ដៅជាមួយ Jesse ដែលនាងពិតជាមានសុភមង្គលពេលនៅជាមួយគាត់។ ទោះយ៉ាងណា ពេលនេះអ្នកគាំទ្ររបស់តារាទាំងពីររូប កំពុងចង់ដឹងរឿងពិតផងដែរ ខណៈសាមីខ្លួនសុទ្ធតែរក្សាភាពស្ងៀមស្ងាត់ទាំងសងខាង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ហេតុអ្វី Billie Eilish ក្លាយជាតារាស្រីមានប្រជាប្រិយភាពក្មេងបំផុត?
ចុចអាន៖ Billie Eilish ផ្លាស់ចេញពីគ្រួសារ ទៅរស់នៅផ្ទះតម្លៃជាង ២លានដុល្លារ
ចុចអាន៖ ព្យាយាមលាក់បាំងជិតមួយឆ្នាំ ពេលនេះ Billie Eilish ព្រមបង្ហាញមុខមិត្តប្រុសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


