ជីវិតកម្សាន្ដ
Netflix គ្រោងចេញផ្សាយភាពយន្តអំពីតារាសម្ដែង Sulli ដើម្បីគោរពដល់វិញ្ញាណក្ខន្ធនាង
យោងតាមការចុះផ្សាយពីបណ្ដាញព័ត៌មានកូរ៉េ បានឱ្យដឹងថា ក្រុមហ៊ុន Netflix គ្រោងនឹងចេញផ្សាយភាពយន្ត “Persona: Sulli” ដើម្បីជាការរម្លឹក និងគោរពដល់វិញ្ញាណក្ខន្ធរបស់តារាសម្ដែង Sulli ដែលបានទទួលមរណភាពកាលពីឆ្នាំ២០១៩។

កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុន Netflix បានប្រកាសថា ខ្លួននឹងចាកផ្សាយភាគពិសេសមួយផ្នែកនៃស៊េរីរឿងភាគ “Persona” នៅថ្ងៃទី១៦ ខែមិថុនា ខាងមុខ ដែលភាគនេះនឹងរៀបរាប់ពីជីវិតរបស់តារាស្រី Sulli ។

ភាពយន្តនេះដែរ នឹងមានបញ្ចូលនូវបទសម្ភាសន៍ស៊ីជម្រៅដែលផ្តល់ដោយ Sulli ផ្ទាល់ មុនពេលនាងស្លាប់ កំលុងឆ្នាំ២០១៩។ តាមពិតកាលនាងមិនទាន់លាចាកលោក ពោលគឺពេលកំពុងថតរឿង “Persona” ផលិតករមានបំណងថតវាចំនួន ៥ភាគ ប៉ុន្តែរឿងនេះថតមិនទាន់ចប់ផង នាងក៏មរណភាពទៅ។

ក្រោយសេចក្តីប្រកាសបានផ្សព្វផ្សាយ ប្រិយមិត្តនៃវិស័យ K-Pop ជាពិសេសហ្វេនរបស់ Sulli បានសម្ដែងការគាំទ្រ និងសាទរយ៉ាងខ្លាំងចំពោះការចាក់ផ្សាយភាពយន្ត “Persona: Sulli” ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ហ្វាន ពីងពីង លេចធ្លោខ្លាំង នៅលើកម្រាលព្រំក្រហម ប្រទេសបារាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


