ជីវិតកម្សាន្ដ
លេចឮពាក្យចចាមអារ៉ាមថា Lee Dong Wook លួចរៀបការស្ងាត់ៗ និងមានកូនប្រុសម្នាក់
តាំងពីបង្ហាញវត្តមានក្នុងវិស័យភាពយន្តកូរ៉េ តារាសម្ដែង Lee Dong Wook ពុំធ្លាប់ប្រកាសទំនាក់ទំនងស្នេហាជាមួយនារីម្នាក់ណាឡើយ ស្រាប់តែថ្មីៗនេះលេចឮពាក្យចចាមអារ៉ាមថាលោកលួចរៀបការស្ងាត់ៗ និងមានកូនប្រុសម្នាក់បាត់ទៅហើយ។

ថ្មីៗនេះ អ្នកនិយមលេងអ៊ីនធឺរណិតនាំគ្នាវែកញែករឿង Lee Dong Wook មានកូនប្រុសម្នាក់ ក្រោយពេលរូបភាពប្រលែងលេងជាមួយកូនក្មេងច្រើនសន្លឹករបស់តារាវ័យ ៤១ឆ្នាំរូបនេះ បានបន្តចែកចាយពាសពេញបណ្ដាញសង្គម។
បន្ទាប់ពីរូបថតត្រូវបានចែករំលែក អ្នកនិយមលេងអ៊ីនធឺរណិតគ្រប់ទីកន្លែងបានចោទសួរអំពីទំនាក់ទំនងរវាង Lee Dong Wook និងក្មេងប្រុសតូច ដោយទស្សនិកជនរាប់សិបនាក់បានដាក់ការសង្ស័យថា លោកបានរៀបការជាសម្ងាត់ជាយូរមកហើយ។

មិនយូរប៉ុន្មាន អ្នកគាំទ្ររបស់ Lee Dong Wook ចេញមុខទម្លាយការពិតថា រូបថតទាំងនោះជារូបក្រោយឆាក ពេលលោកកំពុងសម្ដែងរឿងភាគថ្មីប៉ុណ្ណោះ។ ក្រោយទទួលបានការអះអាងនេះ អ្នកគាំទ្រមួយចំនួនបានផ្ដល់ការជឿជាក់ ខណៈមួយចំនួនទៀតនៅមិនទាន់ជឿនោះទេ ដោយពួកគេចង់ឱ្យសាមីខ្លួនចេញមុខបកស្រាយដោយផ្ទាល់៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ Netflix គ្រោងចេញផ្សាយភាពយន្តអំពីតារាសម្ដែង Sulli ដើម្បីគោរពដល់វិញ្ញាណក្ខន្ធនាង
ចុចអាន៖ ក្រោយសារភាពស្នេហ៍ James Ma បណ្ដើរ Rinrada ដើរលេងសមុទ្រយ៉ាងរ៉ូមែនទិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


