ជីវិតកម្សាន្ដ
ក្រោយប្រឈមវិបត្តិផ្លូវចិត្ត Justin បង្ហាញខ្លួនដើរ ដោះអាវបញ្ចេញស្នាមសាក់តាមផ្លូវ
Justin Bieber បានបង្ហាញស្នាមសាក់ជាច្រើននៅលើដងខ្លួន ពេលដើរតាមផ្លូវជាមួយប្រពន្ធរបស់គាត់។ តារាចម្រៀងប្រុសរូបនេះទាក់ទាញចំណាប់អារម្មណ៍ជាមួយនឹងស្ទីលគ្មានអាវក្រៅនិងខោជើងវែង។
ក្នុងកម្រងរូបថតជាបន្តបន្ទាប់របស់ Justin បានបង្ហាញឲ្យឃើញលោកំពុងដើរជាមួយប្រពន្ធនិងមិត្តភ័ក្តិនៅតាមដងផ្លូវក្នុងទីក្រុង New York សហរដ្ឋអាមេរិក។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ តារាចម្រៀងប្រុសរូបនេះបញ្ចេញស្នាមសាក់ដោយលេងខ្លួនទទេ។
ម្ចាស់បទចម្រៀង What Do You Mean ទាក់ទាញកាមេរ៉ាពេលស្លៀកខោរលុងដោះអាវចេញស្នាមសាក់ ខណៈនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោកត្រូវគេសរសើរថាសង្ហាជាងមុនបន្ទាប់ពីកាត់សក់រួច។ នេះជាពេលវេលាដ៏កម្រដែលគូស្នេហ៍ Justin និងតារាម៉ូដែល Hailey បង្ហាញមុខជាសាធារណៈ បន្ទាប់ពីព្យាបាលដោយប្រឈមនឹងវិបត្តិផ្លូវចិត្ត។

កន្លងមក បើតាមទស្សនាវដ្ដីអាមេរិក តារាចម្រៀងប្រុសរូបនេះខូចចិត្តពេលប្រពន្ធជួបវិបត្តិអូសបន្លាយ ព្រោះតែត្រូវអ្នកគាំទ្រវាយប្រហារ។ គាត់មិនដឹងថាត្រូវធ្វើអ្វីនៅពេលដែល Hailey ត្រូវគេជេរប្រមាថចំពោះការជាប់ពាក់ព័ន្ធក្នុងរឿងភាគជាមួយ Selena Gomez នោះទេ។
ប្រភពបាននិយាយថា ឥឡូវនេះ Justin Bieber ស្រឡាញ់ប្រពន្ធរបស់គាត់ច្រើនជាងអ្វីទាំងអស់។ វាធ្វើឲ្យគាត់ឈឺចាប់នៅពេលដែលឃើញភរិយាតស៊ូដើម្បីជម្នះការមាក់ងាយក្នុងរយៈពេលជាច្រើនខែកន្លងមក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មកដឹងពីមូលហេតុធ្វើឲ្យតារាជួរ A Tom Cruise ផ្លាស់ប្ដូរឈ្មោះពេលចូលសិល្បៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


