ជីវិតកម្សាន្ដ
មកដឹងពីមូលហេតុ ក្រោយការផ្លាស់ប្ដូរឈ្មោះរបស់ Tom Cruise ពេលចូលសិល្បៈ
ជាការពិតណាស់ ការផ្លាស់ប្ដូរឈ្មោះក្នុងវិស័យសិល្បៈមិនមែនជារឿងថ្មីនោះឡើយ តារាជាច្រើនបានផ្លាស់ប្ដូរឈ្មោះព្រោះគេជឿថាអាចនាំមកនូវសំណាងល្អនិងងាយស្រួលក្នុងការឲ្យអ្នកគាំទ្រកត់ចំណាំ ។
យោងតាមគេហទំព័រ People បានឲ្យដឹងថាតារាហូលីវូដលោក Tom Cruise មានឈ្មោះពេញ Thomas Cruise Mapother IV ចំណែកឯហេតុផលនៅពីក្រោយការផ្លាស់ប្ដូរឈ្មោះរបស់លោកវិញសឹងតែមិនគួរឲ្យជឿ និងប្លែកពីតារាផ្សេងៗ ។

តារាហូលីវូដវ័យ ៦០ ឆ្នាំ Tom Cruise ផ្លាស់ប្ដូរឈ្មោះព្រោះចង់កាត់កាលឪពុករបស់ខ្លួនដែលមានឈ្មោះថា Thomas Cruise Mapother III ។ លោក Tom ទម្លាយថា តាំងពីដឹងក្ដីមកឪពុករបស់គាត់គឺជាមនុស្សហិង្សាចំពោះកូន ហើយក៏ជាមនុស្សចូលចិត្តគំរាមកំហែង និងកំសាកដែរ ។
លោកបង្ហើយប្រាប់មហាជនទៀតថា “បើមានរឿងខុសឆ្គងភ្លាម គាត់នឹងទាត់ខ្ញុំ យ៉ាងណាវាគឺជាមេរៀនជីវិតដ៏អស្ចារ្យសម្រាប់ខ្ញុំ ព្រោះដំបូងពុកជាមនុស្សល្អដែលធ្វើឲ្យកូនមានអារម្មណ៍សុវត្ថិភាព បន្ទាប់មកគាត់នឹងបំផ្លាញអារម្មណ៍នោះមួយរំពេច” ។

គួរបន្ថែមដែរថា ម្ដាយលោក Cruise អ្នកស្រី Mary Lee South បានលែងលះលោក Thomas Cruise Mapother III ក្នុងឆ្នាំ ១៩៧៤ រហូតដល់ឆ្នាំ ១៩៨៤ ទើប Tom បានជួបឪពុកម្ដងទៀត ប៉ុន្តែគាត់ជិតអស់ជីវិតទៅហើយ ។

លោក Tom បញ្ជាក់ថា ឪពុករបស់ខ្លួនមានជំងឺមហារីក ដូច្នេះគាត់មិនចង់ចំណាយវេលាចុងក្រោយរំលឹករឿងអតីតកាលជូរចត់ឡើយ សូម្បី Tom ដែលធ្លាប់រងអំពើហិង្សាក៏ប្រែចិត្តអាណិតឪពុកវិញដែរ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ តារាលំដាប់ពិភពលោក ៦ ដួង ប្រើឈ្មោះក្លែងក្លាយក្នុងសិល្បៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


