ជីវិតកម្សាន្ដ
Billie Eilish បង្ហាញស្នាមសាក់រូបនាគ នៅត្រង់គល់ភ្លៅ
តារាចម្រៀងអន្តរជាតិដ៏មានប្រជាប្រិយភាពក្នុងស្រទាប់យុវវ័យ Billie Eilish បានបង្ហោះវីដេអូបង្ហាញស្នាមសាក់រូបនាគនៅលើបណ្ដាញសង្គម បន្ទាប់អ្នកគាំទ្រទទូចចង់ឃើញស្នាមសាក់នោះ ក្រោយខានឃើញវាអស់ពេលជាយូរ។

កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា តារាចម្រៀងវ័យ ២១ឆ្នាំរូបនេះ បានបង្ហោះវីដេអូមួយនៅលើគណនី Instagram ដោយបញ្ចេញស្នាមសាក់រូបក្បាលនាគនៅត្រង់គល់ភ្លៅ និងត្រង់ពោះផ្នែកខាងស្ដាំទៅដល់អ្នកគាំទ្ររបស់នាង ដើម្បីឱ្យពួកគេអស់ចិត្ត បន្ទាប់ពីទទូចចង់ឃើញម្ដងហើយម្ដងទៀត។


តាមពិតស្នាមសាក់នេះ Billie Eilish បានសាក់តាំងឆ្នាំ២០២០មកម្ល៉េះ និងបង្ហាញជាសាធារណៈកាលពីឆ្នាំ២០២១ ពេលថតរូបឱ្យទស្សនាវដ្តី Vogue ហើយវាតំណាងឱ្យមិត្តប្រុសដែលនាងស្រឡាញ់បំផុត។ ទោះយ៉ាងណា គេមិនដឹងថា មិត្តប្រុសម្នាក់នោះជានរណាឡើយ។
ក្រៅពីស្នាមរូបនាគ ម្ចាស់ពានរង្វាន់ Grammy វ័យក្មេងរូបនេះ ក៏មានស្នាមសាក់ត្រង់កន្លែងផ្សេងទៀតផងដែរដូចជា នៅលើដៃ កដៃ និងនៅលើទ្រូងរបស់នាង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ទើបបង្ហាញទំនាក់ទំនងមិនទាន់ ១ឆ្នាំ Billie Eilish ប្រកាសចែកផ្លូវជាមួយមិត្តប្រុស
ចុចអាន៖ រ៉ូបព្រះនាង Leia ក្នុងរឿង Star Wars ដាក់ដេញថ្លៃរហូតដល់ ២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


