ជីវិតកម្សាន្ដ
Taylor Swift ជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងបញ្ជីឈ្មោះសិល្បករមានជាងគេបំផុតនៅអាមេរិក
ជាមួយនឹងទ្រព្យសម្បត្តិចំនួន ៧៤០ លានដុល្លារ តារាចម្រៀង Taylor Swift គឺជាស្ត្រីដែលមានទ្រព្យសម្បត្តិច្រើនបំផុតក្នុងចំណាមបុគ្គលល្បីៗនៅអាមេរិក ហើយនាងក៏ជាសិល្បករមានបំផុតទីពីរក្នុងឧស្សាហកម្មតន្ត្រីបន្ទាប់ពី Rihanna ។

កាលពីថ្ងៃទី ១ ខែមិថុនា ខាងទស្សនាវដ្ដី Forbes បានប្រកាសបញ្ជីឈ្មោះសហគ្រិន នាយកប្រតិបត្តិ និងសិល្បករដែលមានជាងគេបំផុតទាំង ១០០ នៅសហរដ្ឋអាមេរិក។ នៅក្នុងបញ្ជីនេះរួមបញ្ចូល ឈ្មោះតារាល្បីៗដូចជា Rihanna, Kylie Jenner, Taylor Swift ជាដើម។ ទស្សនាវដ្តី Forbes ក៏បានទម្លាយឱ្យដឹងថា Taylor Swift មានទ្រព្យសម្បត្តិសរុបចំនួន ៧៤០ លានដុល្លារ ដែលចំនួននេះបានធ្វើឲ្យនាងបានវ៉ាដាច់ Madonna មានទ្រព្យសម្បត្តិសរុប ៥៨០ លានដុល្លារ និង Beyonce មានទ្រព្យសម្បត្តិសរុប ៥៤០ លានដុល្លារ ។

នៅពេលបច្ចុប្បន្ន Taylor Swift ក្លាយជាតារាស្រីមានបំផុតទីពីរក្នុងវិស័យតន្ត្រីបន្ទាប់ពី Rihanna ដែលមានទ្រព្យសម្បត្តិ ១,៤ ពាន់លានដុល្លារ។ Taylor Swift ទទួលបានភាពជោគជ័យយ៉ាងខ្លាំង នៅឆ្នាំ ២០២២ ដោយសារ អាល់ប៊ុមស្ទូឌីយោទីដប់របស់នាងគឺ Midnights និងការប្រគំតន្ត្រី The Er as Tour ដែលចាប់ផ្តើមនៅខែ មីនា ជាមួយនឹងកំណត់ត្រាជាងពីរលានសំបុត្រដែលលក់អស់ក្នុងរយៈពេលតែមួយថ្ងៃ ធ្វើឲ្យទ្រព្យសម្បត្តិរបស់តារាចម្រៀងរូបនេះកើនឡើងដល់ ១៧០ លានដុល្លារបន្ថែមទៀត ។

យ៉ាងណាមិញ Taylor Swift ធ្លាប់បានចូលក្នុងបញ្ជីតារាដែលរកចំណូលបានច្រើនជាងគេចំនួន ៦ ដង ដោយទស្សនាវដ្ដី Forbes។ ក្នុងឆ្នាំ ២០១៩ នាងជាប់ចំណាត់ថ្នាក់លេខ ១ ដោយរកចំណូលបានជាង ១៨៥ លានដុល្លារដោយវ៉ាដាច់ Kylie Jenner, Kanye West ហើយប្រាក់ចំណូលរបស់នាងភាគច្រើនបានមកពីការលក់ការលក់អាល់ប៊ុមឌីជីថល និងប្រគំតន្ត្រីជាដើម ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Jennifer Lopez និងស្វាមី ទិញវិមានមួយមានតម្លៃ ៦០ លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


