ជីវិតកម្សាន្ដ
ក្រោយផុតកំណត់កុងត្រាជាមួយ G-Dragon ផលិតកម្ម YG ខាតបង់ប្រាក់រាប់លានដុល្លារ
ភ្លាមៗបន្ទាប់ពីការប្រកាសបញ្ជាក់ថាកិច្ចសន្យាជាមួយ G-Dragon ត្រូវបានបញ្ចប់ជាផ្លូវការខាងទីភ្នាក់ងារផលិតកម្ម YG Entertainment បានធ្លាក់ចុះនិងខាតបង់ប្រាក់ ១៣០ លានដុល្លារនៅក្នុងមូលធនប័ត្រទីផ្សារ ។
ដូចការរំពឹងទុក ភាគហ៊ុនរបស់ផលិតកម្ម YG Entertainment បានរងនូវផលប៉ះពាល់យ៉ាងខ្លាំង បន្ទាប់ពីបានប្រកាសពីការបញ្ចប់កិច្ចសន្យាផ្តាច់មុខរបស់ G-Dragon សមាជិក BIGBANG។ ជាពិសេស ត្រឹមតែពីរថ្ងៃបន្ទាប់ពីរបាយការណ៍ស្តីពីកិច្ចសន្យារបស់តារាប្រុសនេះត្រូវបានបង្ហោះ ភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះចំនួន ៥.០៩ ដុល្លារ ពី ៧០.៣៦ ដុល្លារទៅ ៦៥.២៧ ដុល្លារភាគហ៊ុនក៏បានធ្លាក់ចុះ ៧.១៤ ភាគរយ ។

ជាមួយគា្នភាគហ៊ុនបានបន្តនៅថ្ងៃបន្ទាប់ ភាគហ៊ុនបានធ្លាក់ចុះម្តងទៀតដល់ ៦២.៧២ ដុល្លារឬធ្លាក់ចុះ ៣.១៩ ភាគរយផ្សេងទៀត។ ដូច្នេះក្នុងរយៈពេលតែពីរថ្ងៃប៉ុណ្ណោះ កម្រិតភាគហ៊ុនរបស់ក្រុម ហ៊ុនបានធ្លាក់ចុះ ១០.៣៣ ភាគរយ ហើយត្រូវបានគេរំពឹងថានឹងបន្តធ្លាក់ចុះនាពេលខាងមុខ។ ការធ្លាក់ចុះនេះបានបណ្តាលឱ្យមានការខាតបង់ដ៏ធំចំនួន ១៣០ លានដុល្លារពីមូលធនប័ត្រទីផ្សារ របស់ផលិតកម្ម YG Entertainment ។

ទោះជាយ៉ាងណាក៏ដោយ នេះគឺជាបញ្ហាប៉ះពាល់ដល់ម្ចាស់ភាគហ៊ុនជាច្រើនដែលការព្រួយបារម្ភ យ៉ាងខ្លាំងចំពោះការវិនិយោគជាមួយ YG នាពេលនេះ។ នៅពេលដែល G-Dragon ត្រូវបានគេចាត់ ទុកថាជាសិល្បករសំខាន់របស់ផលិកម្មដែលធ្វើឱ្យក្រុមហ៊ុនក្លាយជាធំក្នុងចំណោមក្រុមហ៊ុនធំៗទាំងបីក្នុងនៅក្នុងប្រទេសកូរ៉េ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖តារាសម្តែង Yoo Ah In ត្រូវគេសង្ស័យថាបានប្រើសារធាតុគ្រឿងញៀនចំនួន ៧ ប្រភេទ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


