ជីវិតកម្សាន្ដ
តារាសម្តែង Yoo Ah In ត្រូវគេសង្ស័យថាបានប្រើសារធាតុគ្រឿងញៀនចំនួន ៧ ប្រភេទ
នៅព្រឹកថ្ងៃទី ៩ ខែមិថុនានេះ បណ្តាញសារព័ត៌មានកូរ៉េជាច្រើនបានរាយការណ៍អំពីការចោទប្រកាន់ថា Yoo Ah In ប្រើប្រាស់សារធាតុហាមឃាត់ នៅក្នុងសេចក្តីរាយការណ៍បានឲ្យដឹងថាតារាសម្តែងរូបនេះ ត្រូវបានគេសង្ស័យថាប្រើប្រាស់គ្រឿងញៀនខុសច្បាប់សរុប ៧ ប្រភេទ ។

គ្រឿងញៀនពីរប្រភេទនេះបន្ថែមពីលើថ្នាំទាំង ៥ ដែលត្រូវបានរាយបញ្ជីដំបូងថាជា propofol, កញ្ឆា, កូកាអ៊ីន, ketamine និង zolpidem, ថ្នាំផ្លូវចិត្តពីរផ្សេងទៀតដែលទើបនឹងរកឃើញគឺថ្នាំ midazolam និងសារធាតុ alphazolam ដែលជាថ្នាំប្រើសម្រាប់ព្យាបាលជំងឺធ្លាក់ទឹកចិត្ត។ ការព្យាបាលការគេងមិនលក់ និងជំងឺថប់បារម្ភ Yoo Ah In ត្រូវបានគេនិយាយថាបានប្រើថ្នាំផ្លូវចិត្តពីរនេះនៅដើមឆ្នាំនេះ។
ភ្លាមៗក្រោយព័ត៌មាននេះត្រូវបានគេបង្ហោះភ្លាម ទស្សនិកជនមានការភ្ញាក់ផ្អើល និងស្អប់ខ្ពើមចំពោះ Yoo Ah In សារធាតុហាមឃាត់កាន់តែច្រើនឡើងត្រូវបានគេរកឃើញនៅក្នុងខ្លួនរបស់សម្តែងរូបនេះដែលនាំឱ្យមនុស្សជាច្រើនជឿថាការបំពាននេះគឺកើតឡើងញឹកញាប់ និងក្នុងរយៈពេលយូរ។

កន្លងមក ក្នុងសវនាការជាមួយតុលាការនៅថ្ងៃទី ២៤ ខែឧសភា Yoo Ah In បានទទួលស្គាល់ការចោទប្រកាន់ភាគច្រើននៃការប្រើប្រាស់គ្រឿងញៀន ប៉ុន្តែផ្ទុយស្រឡះទៅនឹងសេចក្តីថ្លែងការណ៍ ពីមុនរបស់តារាសម្តែងនេះ នៅពេលដែលលោកធ្លាប់បានបដិសេធចំពោះប្រើសារធាតុpropofol, ketamine និង zolpidem ។ តុលាការបានច្រានចោលដីកាចាប់ខ្លួនរបស់ប៉ូលីសសម្រាប់ Yoo Ah In តែនៅតែប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀនសរុបចំនួន ៧ ផ្សេងគ្នាជំនួសឱ្យ ៥ ដូចពីមុន ៕
ប្រែសម្រួល៖នាងតូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


