ជីវិតកម្សាន្ដ
តួស្រី ជប៉ុន ម្នាក់កំពុងល្បី ដោយសារតែសម្រស់ស្អាតខ្លាំង
តារាសម្ដែងនិងម៉ូដែល Mio Imada កំពុងសាយភាយសម្រស់របស់នាងយ៉ាងខ្លាំងក្លាទៅកាន់អ្នកទស្សនា បន្ទាប់ពីបង្ហាញខ្លួនក្នុងរឿងភាគជាបន្តបន្ទាប់។ ជាពិសេសនោះគឺនាងបានលេចមុខជាតួស្រីក្នុងរឿងភាគដ៏ល្បី “Boys Over Flowers”។

ទន្ទឹមគ្នានេះដែរ ភាពស្រស់ស្អាតរបស់នាងបានឈរលំដាប់ក្នុងប្រទេសនាមជាតារាសម្ដែង និងជាតារាម៉ូដែលជប៉ុន មកពីទីក្រុង Fukuoka។ នាងទទួលបានរហស្សនាមចុងក្រោយ ដែលទស្សនិកជនដាក់ឲ្យនោះគឺស្រីស្អាតលេខមួយរបស់ Fukuoka ឬ “Prettiest Girl in Fukuoka”។
ទោះយ៉ាងណាក៏ដោយ Mio Imada បានចាប់ផ្ដើមអាជីពសម្ដែង និងជាតារាម៉ូដែលរបស់នាងនៅក្នុងឆ្នាំ ២០១៥ បន្ទាប់ពីត្រូវបានគេដាក់ឈ្មោះដោយភ្នាក់ងារផ្សាយពាណិជ្ជកម្មក្នុងស្រុក។ ការស្គាល់ដ៏ធំរបស់នាងពីទស្សនិកជនបានកើតឡើងក្នុងឆ្នាំ ២០១៨ នៅពេលដែលនាងត្រូវបានសម្តែងជា Airi Maya សម្រាប់រដូវកាលទីពីរនៃរឿងភាគជប៉ុនដ៏ល្បី “Boys Over Flowers” ។
ចាប់ពីពេលនោះមក តារាស្រីជប៉ុនវ័យ ២៦ឆ្នាំរូបនេះ បានលេចមុខជាបន្តបន្ទាប់ ដោយទាក់បេះដូងអ្នកទស្សនាមិនជិនណាយតាមរយៈការសម្ដែងដ៏ប៉ិនប្រសព្វនិងជំនាញពីធម្មជាតិរបស់នាង។ លើសពីនេះ Mio Imada ក៏ទទួលបានពានរង្វាន់ជាច្រើនផងដែរ ទាក់ទងនឹងសម្រស់ស្រស់ស្អាតខ្លាំង និងជំនាញសម្ដែងរបស់នាងផងដែរ៕





ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គ្រូពេទ្យវះកាត់បង្ហាញតារា K-POP ៤ រូប ដែលនារីជុំវិញពិភពលោកចង់កែសម្ផស្សដូចបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


