ជីវិតកម្សាន្ដ
ធ្លាយរូបសិចរបស់ខ្សែប្រយុទ្ធកូរ៉េខាងត្បូងមួយរូប ខណៈត្រូវគេភ្ជាប់ជាមួយអតីតមិត្តស្រីក្នុងក្រុម T-ara
ភាពចម្រូងចម្រាសនាពេលថ្មីៗនេះជុំវិញកីឡាករបាល់ទាត់ Hwang Ui Jo ត្រូវគេភ្ជាប់ទៅនឹងអតីតមិត្តស្រី Hyomin សមាជិកក្រុម T-ara ដែលធ្លាប់បង្ហោះសារនៅលើបណ្តាញសង្គម ដោយកាលណោះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

កាលពីខែមេសាឆ្នាំមុន Hyomin បានចែករំលែកឃ្លាជាភាសាអង់គ្លេសនៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់នាងថា “ខ្ញុំសុខចិត្តស្លាប់ ជាជាងរៀបការជាមួយគាត់” (“I’d rather die than marry him,”) អមដោយសញ្ញាអារម្មណ៍សើច។ ស្ថានភាពកាលណោះទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង ខណៈដែលអ្នកនិយមលេងអ៊ីនធឺណិតបានប៉ាន់ស្មានថា ឃ្លាដែលបានរៀបរាប់ខាងលើប្រហែលជាសំដៅជាពិសេសទៅលើ Hwang Ui Jo ដោយគេសន្និដ្ឋានថា Hyomin និង Hwang Ui Jo មានទំនាក់ទំនងស្នេហាតាំងពីខែវិច្ឆិកា ឆ្នាំ ២០២១ រហូតដល់ការបែកគ្នាក្នុងខែមីនា ឆ្នាំ២០២២។
នៅពេលនោះ ដើម្បីព្យាយាមដោះស្រាយស្ថានការណ៍នេះ Hyomin បានយករឿងរ៉ាវក្នុង Instagram របស់នាង មកបញ្ជាក់ឲ្យច្បាស់ថា ឃ្លាមួយនេះមិនសំដៅលើនរណាម្នាក់ជាពិសេសនោះទេ ប៉ុន្តែគ្រាន់តែជាប្រយោគគំរូពីសៀវភៅសិក្សាភាសាអង់គ្លេសរបស់នាងប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ ដោយមើលឃើញពីភាពចម្រូងចម្រាសនាពេលថ្មីៗនេះជុំវិញ Hwang Ui Jo សំណេរកាលមុនរបស់ Hyomin បានក្លាយជានិន្នាការថ្មីឡើងវិញ ដែលជំរុញឲ្យមានការរំពឹងទុកបន្ថែមទៀតក្នុងចំណោមអ្នកនិយមលេងអ៊ីនធឺណិតថា ឃ្លានេះពិតជាមានបំណងថាឲ្យអតីតមិត្តប្រុស Hwang Ui Jo ពិតមែន។
ជាក់ស្ដែងនាពេលថ្មីៗនេះកីឡាករ Hwang Ui Jo ត្រូវបុគ្គលម្នាក់កំណត់អត្តសញ្ញាណខ្លួននាងថាជាអតីតមិត្តស្រីរបស់គាត់។ នាងបានលាតត្រដាងពីជីវិតឯកជនរបស់គាត់ ដោយចោទប្រកាន់ថាមានវីដេអូសិច និងរូបថតសិចជាច្រើននៅលើទូរស័ព្ទដៃរបស់ Hwang Ui Jo ទទួលបានតាមរយៈការបោកបញ្ឆោត និងឧបាយកលពីស្ត្រីជាច្រើន។ ជាព័ស្តុតាង នាងបានបែកធ្លាយរូបថត និងវីដេអូដែលបង្ហាញពី Hwang Ui Jo ដោះសំលៀកបំពាក់អំឡុងពេលហៅជាវីដេអូជាមួយនារីម្នាក់។

លើសពីនេះ អតីតមិត្តស្រីបានចោទប្រកាន់ Hwang Ui Jo ពីទំនាក់ទំនងរយៈពេលខ្លីជាមួយនារីផ្សេងៗ បង្កើតឲ្យមានការចាប់អារម្មណ៍ពីទំនាក់ទំនងស្នេហា មុនពេលផ្តាច់ទំនាក់ទំនងភ្លាមៗ ក្រោមលេសទៅប្រកួតបាល់នៅក្រៅប្រទេសជាញឹកញាប់។ ក្នុងនោះមានជនរងគ្រោះជាច្រើនដូចជានាង រួមទាំងតារាល្បីៗផងដែរ។ បច្ចុប្បន្នលោកកំពុងមានទំនាក់ទំនងស្នេហាជាមួយតារាល្បីៗ អ្នកមានឥទ្ធិពល និងមិនមែនជាតារាល្បីៗទាំងអស់ក្នុងពេលតែមួយ ហើយមិនប្រាកដថាមានជនរងគ្រោះប៉ុន្មាននាក់ទៀតទេ។
យ៉ាងណាមិញ យោងតាមរបាយការណ៍របស់ Sports Seoul នៅថ្ងៃទី ២៧ ខែមិថុនា អ្នកតំណាងរបស់ Hwang Ui Jo បានអះអាងថា អ្នកបែកធ្លាយមិនមែនជាអតីតមិត្តស្រីរបស់កីឡាករនោះទេ។ ភ្នាក់ងារដដែលបានបដិសេធរាល់ការចោទប្រកាន់ និងគំរាមចាត់វិធានការផ្លូវច្បាប់លើបុគ្គលដែលចោទប្រកាន់ថែមទៀតផង៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រូបភាពច្រើនសន្លឹករបស់ Song Hye Kyo លុបបំបាត់អ្នកចំអកនាងថាមុខចាស់

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ