ជីវិតកម្សាន្ដ
សោម ស្រីនាថ កាន់ទង់ជាតិកម្ពុជាចេញទៅប្រកួតបវរកញ្ញាត្រចៀកកាំនៅប្រទេសចិន
ដូចការគ្រោងទុកទីបំផុតកញ្ញា សោម ស្រីនាថ បានធ្វើដំណើរចាកចេញដំណើរពីប្រទេសកម្ពុជាកាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ តាមព្រលានយន្ដហោះអន្ដរជាតិភ្នំពេញដើម្បីចូលរួមប្រកួតកម្មវិធីប្រកួត Bird’s Nest Division ដែលធ្វើនៅទីក្រុងគង់ចូវ ប្រទេសចិន រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១០ និង១១កក្កដា ខាងមុខនេះ។

ក្នុងដំណើរចេញទៅប្រកួតលើឆាកអន្តរជាតិនេះ កញ្ញា សោម ស្រីនាថ បានប្រាប់មុនឡើងយន្ដហោះថា នាងបានត្រៀមខ្លួនរួចរាល់សម្រាប់ព្រឹត្ដិការណ៍លក្ខណៈអន្ដរជាតិនោះហើយ វាមិនមែនជាឧបស័ក្កសម្រាប់នាងនោះទេ ព្រោះមុនក្លាយទៅជាពិធីការិនីនាងក៏ជាសមាជិករបស់ក្រុមបង្ហាញម៉ូដ Cambodia SuperModel (CSM)ដែរ។

ស្រីនាថ បញ្ជាក់ថា ការទៅមុនកម្មវិធីមកដល់នេះដោយសារតែនាងនឹងទៅហ្វឹកហាត់ការដើរម៉ូដ និងស្វែងយល់ឲ្យច្បាស់ពីវិញ្ញាសារដែលត្រូវប្រកួតដែលមានការណែនាំពីអ្នកជំនាញចិន ហើយនាងនឹងវិលមកកម្ពុជាវិញនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។ ពិធីការិនីរូបនេះក៏បានឲ្យដឹងថា នេះគឺជាឱកាសមួយដែលនាងនាំយកវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ ប្រពៃណីដ៏ផូផង់របស់ប្រទេសកម្ពុជាឲ្យពិភពលោកស្គាល់ពីកម្ពុ ជាកាន់តែច្បាស់ក្នុងនាមនាងជាអ្នកតំណាងឲ្យសមា គមន៍អ្នកផលិត និងនាំចេញសំបុក្រត្រចៀកកាំកម្ពុជា (Miss Bird’s Nest Cambodia) និងCSM ។

យោងតាមព័ត៌មានឲ្យដឹងថា កម្មវិធី Bird’s Nest Di vision ឬ”បវរកញ្ញា ត្រចៀកកាំ” នេះមានការចូលរួមដល់ទៅ ១១ប្រទេសដែលភាគច្រើនជាប្រទេសក្នុងតំ បន់អាស៊ីអាគ្នេយ៍ហើយវេទិការនោះផ្ដោតលើអ្នកមានភាពឈ្លាសវៃលើការធ្វើជំនួញពិសេសគឺស្ត្រីមានរូបរា ងស្អាត ឆ្លាតហើយមិនបាច់នៅលីវក៏បានគឺអ្នកមានប ទពោសោធន៍ក្នុងជីវិតច្រើន ពាក់ព័ន្ធលើការតស៊ូនិ ងជាអ្នកវាងវៃដែលកម្មវិធីនេះបានរៀបចំឡើងនៅប្រ ទេសចិនជារៀងរាល់ឆ្នាំ។

យ៉ាងណាក្តី សោម ស្រីនាថ ដែលទៅជាអ្នកតំណាងកម្ពុជាមួយរូបនោះនាងថាបានហ្វិកហាត់ការនិយាយ និងដើរម៉ូដមុនចេញដំណើរហើយនាងគ្មានការបារម្ភច្រើនទេព្រោះនាងជាសមាជិកក្រុមបង្ហាញម៉ូដ Cam bodiaSuperModelក៏ធ្លាប់ចេញទៅបង្ហាញម៉ូដនៅ ប្រទេសវៀតណាមនិងថៃ ផងដែរ។ ស្រីនាថបន្ថែមថា នាងអាចទៅបង្ហាញខ្លួនលើវេទិការអន្ដរជាតិនេះបានដោយសារតែមានការឧបត្ថម្ភដោយក្រុមហ៊ុនBest L ife Co .Ltd និងហាងដាណាម៉ាកាត់ដេរ ដែលគ្រប់ គ្រងដោយកញ្ញាឌួង ហ្សូរីដា សម្រាប់កាត់ឈុតនិងរ៉ូ បពីហូលខ្មែរជាអក្សរខ្មែរជូនដល់នាង។

គូរបញ្ជាក់ថា កញ្ញា សោម ស្រីនាថ គឺជាក្មេងកំព្រាដែ លបានបាត់បងម្ដាយជាទីស្រលាញ់របស់នាងដោយ សារតែជំងឺមហារីកកាលពីឆ្នាំ២០១៧។មហាជនបានសរសើរដល់ស្រីនាថ ដែលមានភាពរឹងមាំដែលពេល នេះនាងជាជំហក្នុងគ្រួសារយ៉ាងពិតប្រាកដទោះបីជាតារាស្រីរូបនេះបានបាត់បង់ម្ដាយព្រោះតែជំងឺមហារី កក្ដី។ក្នុងនោះ សោម ស្រីនាថ បានតាំងចិត្តថានាងនឹ ងនាំមោទនភាពជូនជាតិសម្រាប់ការប្រកួតលើឆាកអ ន្ដរជាតិមួយនេះ ពោលគឺមិនធ្វើឲ្យFanរបស់នាងខក បំណងឡើយ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


