ជីវិតកម្សាន្ដ
តារាកំប្លែងកូរ៉េ Lee Ji Soo ទទួលមរណភាពក្នុងវ័យ ៣០ឆ្នាំ
តារាកំប្លែងកូរ៉េខាងត្បូង អ្នកនាង Lee Ji Soo បានទទួលមរណភាព ក្នុងវ័យ ៣០ឆ្នាំ ដែលដំណឹងនេះកំពុងបង្កការភ្ញាក់ផ្អើលពីអ្នកគាំទ្រទូទាំងប្រទេស និងនាំឱ្យទស្សនិកជនសម្ដែងការសោកស្ដាយគ្រប់គ្នា។

យោងតាមរបាយការណ៍ផ្តាច់មុខពីប្រព័ន្ធផ្សព្វផ្សាយ YTN បានឱ្យដឹងថា Lee Ji Soo បានទទួលមរណភាពហើយ កាលពីល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។ យ៉ាងណាមិញ ជុំវិញព័ត៌មានលម្អិតផ្សេងទៀតអំពីការស្លាប់របស់នាង មិនត្រូវបានប្រព័ន្ធផ្សព្វផ្សាយទម្លាយនោះទេ ពោលពុំមានអ្នកដឹងទេថា តារាស្រីរូបនេះស្លាប់ដោយសារអ្វី ឬនៅឯណាឡើយ។
គួរបញ្ជាក់ថា អ្នកនាង Lee Ji Soo បានបង្ហាញខ្លួនជាលើកដំបូង និងទទួលបានប្រជាប្រិយភាពតាមរយៈកម្មវិធីកំប្លែង Comedy Big League របស់ទូរទស្សន៍ tvN ក្នុងឆ្នាំ២០២១។ អ្នកនាងបានរៀបការ កាលពីឆ្នាំ២០១៨ និងមានកូនប្រុសម្នាក់ កាលពីឆ្នាំ២០២២ កន្លងទៅ៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ ពិតទេ? Jennie នឹងបញ្ចប់កុងត្រាជាមួយ YG រួចចាកចេញពីក្រុម BLACKPINK
ចុចអាន៖ តារាកូរ៉េម្នាក់ធ្វើអត្តឃាត ដោយបន្សល់ទុកពាក្យបណ្ដាំប៉ុន្មានម៉ាត់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


