ជីវិតកម្សាន្ដ
ស្ងាត់ៗ ជី ដេវីត ស្កាត់ទៅរៀនភាសាបាលីសំស្ក្រឹត បង្ហាញគំរូល្អដល់យុវជនខ្មែរ
ប្រាកដណាស់ តារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត ឬហៅថា G-Devith គេតែងសង្កេតឃើញពីទីផ្សារសិល្បៈរបស់លោកក្នុងពេលបច្ចុប្បន្ននៅតែមានសន្ទុះទីផ្សារគាំទ្រច្រើនមិនចាញ់តារារួមជំនាន់ឯទៀតឡើយ។ ម្យ៉ាងទៀតលោកបានបញ្ចេញស្នាដៃបទចម្រៀងថ្មីៗជាបន្ត បន្ទាប់ដើម្បីប្រជែងទីផ្សារសិល្បៈបច្ចុប្បន្ន។

ស្របពេលដែលទីផ្សារសិល្បៈ និងបទចម្រៀងរបស់ G-Devith កាន់តែទទួលបានការគាំទ្រហើយលេចធ្លោខ្លាំង ថ្មីៗនេះ ស្រាប់តែមានការទម្លាយថា តារា ចម្រៀងរ៉េបរូបនេះ បានសម្រេចចិត្តទៅចូលរៀនបន្ថែមនូវចំណេះវិជ្ជា គឺរៀនភាសាបាលីសំស្ក្រឹត ដែលនេះ គឺបានបង្ហាញជាគំរូល្អមួយសម្រាប់យុវជនខ្មែរ ជំនាន់ក្រោយ។

ជាក់ស្ដែង គេឃើញមានការបង្ហោះ ជារូបភាព ភ្ជាប់ខ្លឹមសារបញ្ជាក់ដូច្នេះថា «សូមស្វាគមន៍សិស្សថ្មី ថ្នាក់ភាសាសំស្ក្រឹតមូលដ្ឋានបង្រៀនដោយព្រះបាលិកោសលបណ្ឌិត សែម ឈុនលី ក្នុងវគ្គបណ្ដុះបណ្ដាលជំនាញភាសាបាលី ទីចាត់ការកិច្ចការបាលីនៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រិត»។

សូមជម្រាបដែរថា តារាចម្រៀងរ៉េបវ័យក្មេងលោក ងួន ចាន់ដេវីត ហៅ G -Devith អំឡុងពេលចុងក្រោយនេះ លោកបានបញ្ចេញស្នាដៃបទចម្រៀងថ្មីៗជាបន្តបន្ទាប់ ខណៈបទមួយចំនួនក៏បានសរសេររៀបរាប់ពីប្រវត្តិសាស្ត្ររបស់កម្ពុជាថែមទាំងមានចំណងជើងជាភាសាបាលីសំស្ក្រឹត ព្រមទាំងតែងទទួលបានការគាំទ្រយ៉ាងច្រើនពីមហាជន និងមិត្តៗយុវវ័យ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


