ជីវិតកម្សាន្ដ
ស៊ឹម ស្រីនិច ច្រានចោលក្រោយមានការចុះផ្សាយរឿងមានស្វាមី
បន្ទាប់ពីចូលប្រឡូកក្នុងអាជីពសម្តែងមានរយ:ពេលយូរឆ្នាំមកនោះ តារាសម្តែងកញ្ញា ស៊ឹម ស្រីនិច កាលពីអំឡុងឆ្នាំ២០២១បានប្រកាសផ្អាកពីសិល្ប:អស់មួយសន្ទុះធំ។ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ស្រាប់ថ្មីៗនេះ ស៊ឹម ស្រីនិច បានប្រកាសថា នាងខកខានថតអស់ចំនួន១៥រឿងរាប់ចាប់តាំងដេីមឆ្នាំមកដល់ខែកក្កដានេះ។

ស្របពេលការប្រកាសនៃការខកខានថតសម្តែងរឿងនេះដែរក៏មានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ និងបណ្តាញផ្សព្វផ្សាយមួយចំនួនបានធ្វើការចុះផ្សាយពីតារាសម្តែង ស៊ឹម ស្រីនិច ដោយភ្ជាប់រឿងរ៉ាវថា ស្រីនិច មានស្វាមីរួចហើយទើបធ្វើឲ្យនាងដកឃ្លាពីអាជីពសិល្ប:ទៅសម្ងំសាងសុភមង្គលគ្រួសារយ៉ាងត្រជាក់ល្ហឹម។

ដោយសារតែមានការចុះផ្សព្វផ្សាយអំពីរឿងរ៉ាវដែលនិយាយថា នាងមានស្វាមីនេះហើយទើបធ្វើឲ្យស្រីស្អាត ស៊ឹម ស្រនិច កើតទុកមិនសប្បាយចិត្តចេញមុខប្រតិកម្មច្រានចោលដំណឹងនេះភ្លាមៗ ដើម្បីបញ្ជៀសការយល់ច្រឡំរបស់អ្នកគាំទ្រ។ តារាស្រី ស៊ឹម ស្រីនិច បានចេញការបដិសេធកាលពីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ថា នាងមិនទាន់មានស្វាមីទេ ហើយក៏មិនលាក់បាំងដែរបើសិនជាមានមែន។

កញ្ញា ស្រីនិច បានបញ្ជាក់ថា “ខ្ញុំគ្មានស្វាមីទេហើយក៏មិនលាក់បាំងបងប្អូនដែរពេលណាខ្ញុំមានគូជីវិត ខ្ញុំនឹងបញ្ជាក់កុំឲ្យមានឈ្មោះជាមេម៉ាយដោយសារតែព័ត៌មាននេះហើយដែលធ្វើឲ្យខ្ញុំក្លាចរអាចុះរហូតទាល់តែខ្ញុំឈប់ពីសិល្ប:មានទាំងល្អមានទាំងអាក្រក់”។ យ៉ាងណាមិញក្រោយការបង្ហោះសារនេះមិនបានប៉ុន្មានផងស្រាប់តែកញ្ញា ស៊ឹម ស្រីនិច បានលុបការផុសនេះចេញពីគណនីហ្វេសប៊ុករបស់ខ្លួនវិញ។

ជុំវិញរឿងរ៉ាវដែលគេសង្ស័យថាមានប្តីនេះដែរ តារាសម្តែងសាច់ខ្ចី ស៊ឹម ស្រីនិច កន្លងមកធ្លាប់បានប្រាប់កម្ពុជាថ្មីដោយបដិសេធថា នាងមិនមានអ្វីពាក់ព័ន្ធជាមួយបុគ្គលណាទេ។ ចំណែករឿងដែលគេចោទប្រកាន់នោះគ្រាន់តែការយល់ច្រឡំមួយដែលប្រឌិតឡើងហួសហេតុដើម្បីជាការជាន់ពន្លិច និងបង្ខួចកិត្តិយសប៉ុណ្ណោះ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


