ជីវិតកម្សាន្ដ
ប្រឈមរឿងបំណុលរាប់សិបម៉ឺនដុល្លារតែ រតន: ពិសី មានគោលជំហររឹងមាំដោះស្រាយរាល់គ្រប់បញ្ហា
មហាជនអ្នកគាំទ្របានដឹងថា ដោយសារតែកាអស់ភាពអត់ធ្មត់តារាចម្រៀង រតន: ពិសី កាលពីថ្មីៗកន្លងមកនេះ បានចាប់ផ្តើមទម្លាយមុខកូនបំណុលរបស់ខ្លួនជាបន្តបន្ទាប់ ដោយក្នុងនោះមានទាំងអ្នកនៅក្នុងចង្កោមសិល្ប:ទៀតផង។

ពាក់ព័ន្ធនឹងរឿងបំណុលរាប់សិបម៉ឺនដុល្លារដែលត្រូវគេជំពាក់នេះដែរតារាស្រី រតន: ពិសី បានចាត់ទុកថា ខ្លួនជាជនរងគ្រោះ ព្រោះត្រូវប្រឈមមុខចេញសងជំនួសគេ(សងជំនួសកូនបំណុល) រតន: ពិសី កន្លងមក នាងតែងបង្ហើបពីបញ្ហាជួបរឿងពិបាកចិត្តព្រោះកូនតុងទីនបោកលើសេចក្តីទុកចិត្ត ដោយគេជំពាក់លុយរាប់សិបម៉ឺនដុល្លារ មិនព្រមសង។ ម្យ៉ាងទៀតជារឿយៗនាងបានព្រមានប្រើវិធានការផ្លូវច្បាប់ ដើម្បីដោះស្រាយចំពោះបុគ្គលទាំងនោះ។
ថ្វីត្បិតបញ្ហាបំណុលទាំងនេះកំពុងប្រឈម និងក្លាយជាបន្ទុកសម្រាប់នាង ក្នុងការចេញសងជំនួសកូនបំណុលមួយចំនួនយ៉ាងនេះក្តី។ ប៉ុន្តែតារាស្រីសិចស៊ី រតន: ក៏បានប្រកាសពីការពង្រឹងស្មារតីរឹងមាំដោះស្រាយរាល់គ្រប់បញ្ហា ដែលបាននិងកំពុងប្រឈមកើតឡើង នៅចំពោះមុខដោយភាពក្លាហាននឹងមានទំនូលខុសត្រូវខ្ពស់បំផុត។
កញ្ញា រតន: ពិសី បានបញ្ជាក់គោលជំហរបស់ខ្លួនថា “ខ្ញុំ នឹងឈរនៅទីនេះដោះស្រាយរាល់គ្រប់បញ្ហាជាមួយអ្នកទាំងអស់គ្នា មិនទៅណាទេ ! ខ្ញុំជឿជាក់លើភាពក្លាហានអំពើល្អនឹងភាពស្មោះត្រង់របស់ខ្ញុំនឹងជួយខ្ញុំធ្វើឲ្យខ្ញុំរឹងមាំនឹងបានអ្វីដែលបានបាត់បង់ទៅត្រលប់មកវិញក្នុងពេលឆាប់ៗ”។ កញ្ញាបានបន្ថែមថា កំហុសដ៏ធំ របស់ខ្ញុំគឺឆាប់ជឿទុកចិត្ដគេពេក។
សូមជម្រាបដែរថា បន្ទាប់ការបង្ហាញមុខកូនបំណុលកញ្ញា រតន: ពិសី ក៏ធ្លាប់បានរម្លឹកដល់អ្នកលក់អនឡាញ ល្បីឈ្មោះ អឿន ម៉ូលីកា ដែលបច្ចុប្បន្នកំពុងជាប់ទោសនៅពន្ធនាគារដូច្នេះថាគ្រាន់តែ Mo Lika ម្នាក់ខ្ញុំអស់ជាង ១៨៤៥២០ដុល្លារ តើអ្នកណាជួយខ្ញុំបានពេលនេះ? ខ្ញុំត្រូវសងគេដែរ។ ចំណែកក្រៅពីនេះក៏ត្រូវបាន ពិសី បញ្ចេញអត្តសញ្ញាណជាបន្តបន្ទាប់ផងដែរ៕ អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


