ជីវិតកម្សាន្ដ
G-Devith ចាត់ទុកភាពល្បីល្បាញរបស់លោក បានមកពីការគាំទ្រដ៏ស្មោះត្រង់
ទន្ទឹមគ្នាដែលទទួលបានការគាំទ្រពីមហាជន និងមិត្តៗ យុវវ័យ តារាចម្រៀងរ៉េបលោក ងួន ចាន់ដេវីដ ហៅ G-Devith កាន់ក្រសោបបានទីផ្សារចម្រៀងច្រើនអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។បទចម្រៀងតារាប្រុសរូបនេះ តែងទទួលបានការគាំទ្រផងដែរពីមហាជនគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស។

ជាមួយគ្នា នៃសន្ទុះទីផ្សារសិល្បៈអំណោយផល និងទាញបានការគាំទ្រពីសំណាក់មិត្តៗ យុវវ័យ លោក G-devith បានបង្ហាញមោទនភាពជាមួយអារម្មណ៍សប្បាយចិត ខណៈឃើញការគាំទ្រមួយចំនួនកើតចេញពីបេះដូងពិតអារម្មណ៍ដោយស្មោះត្រង់។ ចំណុចនេះបានធ្វើឲ្យតារាចម្រៀងរ៉េបវ័យក្មេងG-devth មិនភ្លេចអរគុណអ្នកគាំទ្រដែលស្មោះត្រង់ចំពោះខ្លួនដោយគ្មានការប្រែប្រួលឡើយ។

តារាចម្រៀងរូបនេះបាននិយាយថា «ខ្ញុំចង់ឲ្យអ្នកដឹងថា ខ្ញុំមានកិត្តិយសដែលបានជួបអ្នកទាំងអស់គ្នា ខ្ញុំមានមោទនភាពដែលខ្ញុំមានអ្នកជាអ្នកគាំទ្រស្មោះត្រង់ ការខំប្រឹងប្រែងរបស់ខ្ញុំ គឺមិនអាសាបង់នោះទេ អរគុណដែលតែងតែនៅជាមួយខ្ញុំ ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា (emoji ដៃបេះដូង)»។ខ្លឹមសាររបស់ G-devith ទៅកាន់អ្នកគាំទ្ររបស់ខ្លួននេះ ជាសារមួយដែលធ្វើឲ្យគ្រប់គ្នាយល់ថា លោកនៅតែផ្ដល់តម្លៃសម្រាប់អ្នកគាំទ្រ។

ប្រាកដណាស់តារាចម្រៀងរ៉េបលោក ងួន ចាន់ដេវីត ហៅ G-Devith គេសង្កេតឃើញថា សម្រាប់ទីផ្សារសិល្បៈរបស់លោកបច្ចុប្បន្ន នៅតែមានសន្ទុះគាំទ្រច្រើនមិនចាញ់តារារួមជំនាន់ឯទៀតឡើយ។ ម្យ៉ាងទៀត លោកបានបញ្ចេញស្នាដៃបទចម្រៀងថ្មីៗ (Original Song) ជាបន្តបន្ទាប់ ដើម្បីប្រជែងទីផ្សារសិល្បៈបច្ចុប្បន្ន៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


