ជីវិតកម្សាន្ដ
តារាសម្តែងជើងចាស់មួយរូប ប្រកាសមិនទទួលផ្សព្វផ្សាយល្បែង និងគ្រឿងស្រវឹង
តារាសម្តែងជើងចាស់លោក សាវិន ហ្វីលីព ធ្លាប់បានចេញមកប្រកាសដោយរក្សាជំហររបស់ខ្លួនជាសាធារណ:តាំងពីដំបូងរហូតមកទល់ពេលបច្ចុប្បន្ននេះគឺលោកមិនដែលទទួលធ្វើទូតជាសុឆន្ទ:ឲ្យក្រុមហ៊ុនល្បែងនិងស្រាបៀរណាឡើយ។
ដោយឡែកជាថ្មីម្តងទៀងតារាសម្តែងជើងចាស់រូបនេះបានចេញមកអះអាងជាថ្មីចំពោះឆន្ទ:មិនទទួលផ្សព្វផ្សាយល្បែងនិងស្រាបៀរ។

លោក ហ្វីលីព លើកឡើងថា “កន្លងមកមានវេបសាយផ្សាយល្បែងព្យាយាមទាក់ទងមកខ្ញុំ។ ផេកខ្ញុំមិនទទួលផ្សាយល្បែ ងនិងស្រាដាច់ខាតសុខចិត្តញាំស្ពៃ”។
តាមរយ:ការប្រកាសជំហរដោយច្បាស់ៗពីសំណាក់លោក សាវិន ហ្វីលីព បានធ្វើឲ្យទស្សនិកជនបង្ហាញការគាំទ្រនិងស្ញើចសរសើរចំពោះឆន្ទ:ជាគំរូក្នុងសង្គម។
នៅលើគណនីហ្វេសប៊ុករបស់តារាប្រុសលោក សាវិន ហ្វីលីព កន្លងមកមិនទទួលធ្វេីជាទូតសុឆន្ទៈ (Brand Ambassador) ឲ្យក្រុមហ៊ុនល្បែងនិងស្រាបៀតាំងពីដេីមរហូតមក។ លោកនិយាយដោយខ្លីថា “លុយអ្នកណាក៏ចង់បានដែរ តែបេីខ្ញុំបានលុយហេីយមានអ្នកស្លាប់ដោយសារខ្ញុំ… ចំពោះខ្ញុំគឺ No”។
អ្នកគាំទ្របញ្ចេញទស្សន:ជំហរល្អបងអរគុណដែលមានការគិតគូរអោយអ្នកដទៃ…,ពេញបេះដូងបងគាំទ្រពេញទំហឹង , អរគុណលោកពូសំរាប់ទឹកចិត្តដ៏ល្អនេះមិនដឹងថាអ្នកសិល្ប:មួយចំនួនមានការគិតដូចលោកពូអត់ទេ,មានតារាជាច្រេីនធ្វេីទូតសុឆន្ទ:អោយក្រុមហ៊ុនល្បែង-ស្រានឹកឡេីងហួសចិត្ត។
គេកត់សម្គាល់ថា នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាសម្តែងលោក សាវិន ហ្វីលីព កន្លងមកមិនដែលបង្ហោះពាក់ព័ន្ធនឹងការលេងល្បែងស៊ីសងឬពិសារគ្រឿងស្រវឹងឡើយផ្ទុយមកវិញលោកតែងបញ្ចេញសារដាស់តឿននិងបំផុសឲ្យចៀសឆ្ងាយពីកាលេងនិងពិសារគ្រឿងស្រវឹង៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


