ជីវិតកម្សាន្ដ
បុរសម្នាក់ហ៊ានភ្នាល់ជិត ៨លានដុល្លារ ព្រោះច្បាស់ថា តារាសម្ដែង Jo Byeong Kyu ធ្លាប់ Bullying មិត្តភក្តិ
បុរសម្នាក់ហ៊ានភ្នាល់ប្រាក់ផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ជាមួយតារាសម្ដែង Jo Byeong Kyu ដោយគាត់អះអាងថា តារាប្រុសរូបនេះធ្លាប់មាក់ងាយ និងគំរាមសម្លុត (Bullying) មិត្តភក្តិ កាលសិក្សានៅបរទេស។

អតីតមិត្តរួមសាលាម្នាក់ចេញមុខមកភ្នាល់ប្រាក់ចំនួន ១០ទ្រីលានវ៉ុន (ប្រហែល ៧.៨លានដុល្លារអាមេរិក) ជាមួយ Jo Byeong Kyu និងផលិតកម្មរបស់តារាប្រុសរូបនេះ និងបានអំពាវនាវឱ្យមានការស៊ើបអង្កេតជាសាធារណៈ ព្រោះគាត់មានភស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់ Jo Byeong Kyu ថាពិតជាធ្លាប់ Bullying មិត្តភក្តិ អំឡុងពេលសិក្សានៅប្រទេសនូវែលសេឡង់។ ប្រសិនបើគាត់ចាញ់ គាត់នឹងបង់ប្រាក់ទៅ Jo Byeong Kyu ព្រមទាំងស្ម័គ្រចិត្តបម្រើយោធាកូរ៉េ និងសម្អាតទីសាធារណៈរយៈពេល ១០ឆ្នាំ។

ពាក់ព័ន្ធករណីនេះ ផលិតកម្ម HB Entertainment របស់ Jo Byeong Kyu បានបដិសេធរាល់ការចោទប្រកាន់ ហើយប្រកាសចាត់វិធានការតាមផ្លូវច្បាប់ទៅលើបុរសរូបនោះ៕
ប្រែសម្រួល៖ សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


