ជីវិតកម្សាន្ដ
ស្រីណាន កូនស្រីអ៊ីត ជាប់លំដាប់រងទី ៣ ខណៈម្ដាយថាមិនមែនរឿងងាយស្រួល
កម្មវិធីប្រកួតបវរកញ្ញាយុវតីកម្ពុជា ២០២៣ (Miss Preteen International Cambodia 2023) បានបញ្ចប់ដោយជោគជ័យ កាលពីយប់ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៣ ដោយរកឃើញម្ចាស់មកុដបវរកញ្ញាបានទៅលើកុមារី ជូ រីល្អហួស ជាកូនតារាសម្ដែង ដេននី ក្វាន់។

ដោយឡែកបើចាប់អារម្មណ៍មកមើលបេក្ខភាពកញ្ញា ង៉ា ស្រីណាន ហៅ ណាន ណាន ជាកូនស្រីបង្កើតរបស់អ្នកនាង អ៊ីត ដែលមានឈាមជ័យម្ដាយជាអ្នកសិល្បៈដែរនោះ គឺ ណាន ណាន ក៏ត្រូវបានគេកត់សម្គាល់ថា នាងមានទេពកោសល្យ និងសមត្ថភាពធ្វើបានល្អ មិនចាញ់បេក្ខភាពដទៃទៀតទេ ដោយបូករួមនឹងរូបសម្រស់ដ៏ស្រស់ស្អាតលេចធ្លោ ពោលអាចដណ្តើមបានជ័យលាភីរងលំដាប់ទី ៣ នៃការប្រកួតខាងលើនេះផងដែរ។

បន្ទាប់ពីចប់ការប្រកួត ណាន ណាន បានបញ្ចេញចំណាប់អារម្មណ៍ទៅកាន់អ្នកគាំទ្រថា «ជាដំបូងនាងខ្ញុំ ង៉ា ស្រីណាន សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នា កាប្រកួតត្រូវបានបញ្ចប់ហើយ នាងខ្ញុំ ទទួលបានជ័យលាភី 3rd runner up នាងខ្ញុំរីករាយដែលខ្ញុំទទួលបានជ័យលាភីមួយនេះ ខ្ញុំមកដល់ចំណុចនេះហើយ ទោះបែបណាក៏ជាការខិតខំរបស់នាងខ្ញុំ»។

ស្រីណាន បានបន្ថែមថា នាងពិតជាអរគុណទៅដល់គ្រួសារដូចជា ឪពុក ម្តាយ បងប្អូន អ៊ំពូមីង ដែលតែងតែលើកទឹកចិត្តនាងរហូតមកដល់វគ្គនេះ។ នាងថា «ជាចុងក្រោយ នាងខ្ញុំ សូមអរគុណទៅដល់កម្មវិធី Miss tee ninternationalCambodia2023 ផងដែរ»។ ចំណែកតារាកំប្លែង ស្រីអ៊ីត ជាម្ដាយ ក៏បានចាត់ទុកថា មិនមែនជារឿងមួយដែលងាយស្រួលទេទម្រាំកូនស្រីដើរមកដល់ចំណុចនេះ។

ស្រីអ៊ីត បានបញ្ជាក់ថា «កូនស្រីម្ដាយ ទម្រាំតែកូនដើរដល់ចំណុចនេះ គឺមិនមែនជារឿងមួយដែលងាយស្រួលទេ កូនធ្វើបានល្អហើយ ម៉ាក់ពិតជាសប្បាយចិត្តខ្លាំងណាស់កូន ចំណាត់ថ្នាក់លេខ ៣ ល្អហើយកូនម្ដាយ»។ នាងបន្ថែមថា «នាងខ្ញុំអរគុណដល់លោកគ្រូអ្នកគ្រូក្រុមការងារទាំងអស់ ពុកម៉ែបងប្អូនកូនក្មួយ លោកយាយលោកតា ហ្វេនៗ ដែលបានស្រលាញ់គាំទ្រកូនស្រីនាងខ្ញុំ ណាន ណាន សូមជូនពរសុខសប្បាយ ហេងហេងទាំងអស់គ្នា»។

សូមជម្រាបដែរថា ស្រីស្អាត ណាន ណាន ក៏មានទេពកោសល្យក្នុងវិស័យសិល្បៈមិនចាញ់អ្នកម្ដាយប៉ុន្មានដែរ ដោយនាងមានជំនាញផ្នែកចម្រៀង រាំ និងដើរម៉ូដ។ គេក៏នៅចាំបានថា កន្លងមកមហាជនធ្លាប់បានឃើញវត្តមានរបស់កញ្ញា ណាន ណាន ផងដែរក្នុងការចូលរួមប្រកួតក្នុងកម្មវិធី X Factor Cambodia នាអំឡុងឆ្នាំ ២០១៩ កន្លងទៅនេះ តែកាលណោះ នាងពុំបានជោគជ័យទៅវគ្គបន្តឡើយ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ