ជីវិតកម្សាន្ដ
មតិជាច្រើនលើកឡើងថា Lisa ទំនងជាមិនបន្តកុងត្រា ដោយសារតែជួបរឿងអយុត្តិធម៌ច្រើនពេក
នៅថ្ងៃទី ៨ ខែសីហាស្អែកនេះ កុងត្រារបស់ Lisa សមាជិកក្រុម Blackpink នឹងផុតកំណត់ជាមួយនឹង YG ខណៈដែលមានពាក្យចចាមអារ៉ាមថា នាងប្រហែលជាមិនបន្តកុងត្រាទេ ដោយសារតែផលិតកម្មយក្សមួយនេះកំពុងតែលេងសើចនឹងនាង។

ជាក់ស្ដែង ដូចជាការប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់ BLACKPINK ត្រូវបានអូសបន្លាយរហូតដល់ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៣ ហើយក្រុមនេះក៏ធ្លាប់បង្ហាញវត្តមាននៅក្នុងកម្មវិធីហ្គេម BPTG ដែលត្រូវបានចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ដោយនាំឲ្យមានការសង្ស័យថា ខាងផលិតកម្មកំពុងអូសបន្លាយពេលវេលា ដោយធ្វើកិច្ចព្រមព្រៀងអ្វីមួយជាមួយ BLACKPINK ។
ក្នុងនោះក៏មានពាក្យចចាមអារ៉ាមថា កុងត្រារបស់ Lisa និង YG មិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ ព្រោះកិច្ចសន្យាថ្មីនេះអយុត្តិធម៌ជាមួយនឹងលក្ខខណ្ឌដែល Lisa ចាត់ទុកថាអយុត្តិធម៌សម្រាប់នាង។ ដូច្នេះហើយបានជានាងបដិសេធមិនចុះកិច្ចសន្យា និងស្វែងរកទ្រនំកក់ក្ដៅ សក្ដិសមនឹងកេរ្តិ៍ឈ្មោះសព្វថ្ងៃផងដែរ។
ក្រោយមក មានគេរាយការណ៍ថា YG ក៏បានបញ្ជាក់ផងដែរថា កិច្ចសន្យារបស់ Lisa មិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ។ ដោយសារតែមានអថេរផ្សេងៗ មានកិច្ចព្រមព្រៀងជាមុនជាច្រើនឬអ្វីមួយ។ កម្មវិធីទេសចរណ៍ពិភពលោកត្រូវបានកំណត់ពេលរួចហើយមុនពេលនោះ។ ជាលទ្ធផលកិច្ចសន្យាបច្ចុប្បន្នដែលបានចុះហត្ថលេខារយៈពេល ៧ ឆ្នាំនៅតែមានសុពលភាពរហូតដល់ខែសីហា។ ហើយបន្ទាប់ពីនោះ កិច្ចសន្យានឹងត្រូវប្រកាសប្រហែលជាខែកញ្ញា មានន័យថា World Tour គឺជារបកគំហើញពិតប្រាកដ។
លើសពីនេះទៀត សារព័ត៌មានល្បីៗរបស់កូរ៉េធ្លាប់បានបង្ហាញថា Lisa មានជំងឺធ្លាក់ទឹកចិត្ត ពីព្រោះនាងទទួលបានប្រាក់ឈ្នួលទាបបំផុត ទោះបីជាមានប្រជាប្រិយភាពខ្លាំងក៏ដោយ។ ដែលនេះ ធ្វើឲ្យមហាជនងឿងឆ្ងល់ថា តើនេះជាមូលហេតុចម្បងដែល Lisa មិនបន្តកុងត្រាឬអត់? ទោះជាយ៉ាងណា ទាងនេះគ្រាន់តែជាពាក្យចចាមអារ៉ាមពីភាគីម្ខាងប៉ុណ្ណោះ ការពិតយ៉ាងណាមានតែរង់ចាំនាងបកស្រាយប្រាប់ទស្សនិកជនទូទាំងពិភពលោកតែប៉ុណ្ណោះ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


