ជីវិតកម្សាន្ដ
ម្ចាស់មកុដ Miss Preteen Cambodia 2023 ប្រកាសប្ដេជ្ញាយកជ័យជំនះជូនកម្ពុជា លើឆាកអន្តរជាតិ
បន្ទាប់ពីទទួលបានជ័យលាភីក្លាយជាម្ចាស់មកុដបវរកញ្ញាយុវតីកម្ពុជា ២០២៣ Miss Preteen International Cambodia 2023 កាលពីថ្មីៗនេះ និងកំពុងត្រៀមខ្លួនដើម្បីចេញទៅប្រកួតលើឆាកអន្តរជាតិនោះ ជូ រីល្អហួស បច្ចុប្បន្នបានខិតខំប្រឹងហ្វឹកហាត់យ៉ាងខ្លាំងក្នុងការពង្រឹងសមត្ថភាពបន្ថែម។

ជាមួយគ្នា នៃការខំប្រឹងហាត់សមសមត្ថភាពនេះដែរ ល្អហួស ក៏បានប្រកាសប្ដេជ្ញាយកជ័យជំនះលើឆាកអន្តរជាតិដើម្បីមកជូនប្រទេសកម្ពុជាដោយភាពជឿជាក់។ ម្ចាស់មកុដរូបនេះ បានបញ្ជាក់ថា “នាងខ្ញុំ នឹងខិតខំដុសខាត់ទាំងសមត្ថភាព និងចំណេះដឹង ដើម្បីតំណាងប្រទេសទៅប្រកួតនៅលើឆាកអន្តរជាតិនៅក្នុងដើមឆ្នាំក្រោយនេះ”។ ល្អហួស បន្ថែមថា “នាងខ្ញុំ នឹងយកភាពជោគជ័យជូនប្រទេសកម្ពុជាឲ្យបាន”។

គួរបញ្ជាក់ថា ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ និងឆ្លងកាត់វគ្គជម្រុះជាច្រើនខែកន្លងមកនោះ បានរកឃើញម្ចាស់មកុដបវរកញ្ញាយុវតីកម្ពុជា ២០២៣Miss Prete enInternational Cambodia 2023 គឺបានទៅលើ ជូ រីល្អហួស។

ម្ចាស់មកុដបវរកញ្ញាយុវតីកម្ពុជាឆ្នាំ ២០២៣ ដែលបានទៅលើ ល្អហួស នេះដែរ ក៏ត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថា ពិតជាមានភាពលេចធ្លោខ្លាំងទាំងរូបសម្ផស្ស និងចំណេះដឹង ដែលអាចធ្វើបានល្អរហូតដណ្ដើមបានមកុដ Miss Preteen International Cambodia 2023។ ល្អហួស បានកំពុងត្រៀមខ្លួនចេញទៅប្រកួតនៅលើឆាកអន្តជាតិនាពេលឆាប់ៗ ខាងមុខនេះ ជាមួយបណ្ដាប្រទេសជាច្រើនទៀតមកពីជុំវិញពិភពលោក៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


