ជីវិតកម្សាន្ដ
បវរកញ្ញាចក្រវាល ឥណ្ឌូណេស៊ី ច្រើនរូបដាក់ពាក្យប្ដឹង ក្រោយរងការបៀតបៀនផ្លូវភេទពីកម្មវិធី
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍កាលពីថ្ងៃទី៨ ខែសីហា ស្ត្រីជាងពាក់កណ្តាលដែលចូលរួមក្នុងកម្មវិធីប្រកួត បវរកញ្ញាចក្រវាលឥណ្ឌូណេស៊ី (Miss Universe) បានដាក់ពាក្យបណ្ដឹងទៅកាន់អ្នករៀបចំកម្មវិធីប្រកួតបវរកញ្ញា ពីបទបៀតបៀនផ្លូវភេទ។

ហេតុការណ៍នេះកើតឡើងបន្ទាប់ពីបេក្ខនារីចុងក្រោយចំនួន ៧ នាក់ក្នុងការប្រកួតបវរកញ្ញាចក្រវាល ដែលបានធ្វើឡើងក្នុងទីក្រុងហ្សាកាតា ចន្លោះពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា កន្លងទៅ ត្រូវបានគេស្នើឲ្យដោះអាវចេញ ដើម្បីពិនិត្យរាងកាយនិងថតរូបពីរថ្ងៃមុនពិធីគ្រងមកុដរបស់បវរកញ្ញាមកដល់។
អ្នកស្រី Mellisa Angreni មេធាវីតំណាងឲ្យបេក្ខនារីបាននិយាយថា មន្ត្រីមកពី PT Capella Swastika Karya ដែលជាម្ចាស់សិទ្ធិប្រកួតបវរកញ្ញាចក្រវាលនៅប្រទេសឥណ្ឌូណេស៊ីបានបញ្ជាក់ថា ពួកគេត្រូវពិនិត្យមើលស្លាកស្នាម សែលុយឡូស ឬស្នាមសាក់លើខ្លួនរបស់អ្នកប្រកួតតែប៉ុណ្ណោះ។
មេធាវីរូបនេះបាននិយាយបន្ថែមទៀតថា “អ្នកជាប់វគ្គផ្ដាច់ព្រ័ត្រមិនបានដឹងថាពួកគេត្រូវឆ្លងកាត់ដំណើរការនោះទេ។ ដោយសារតែកាលវិភាគដើមគឺគ្រាន់តែជាសំលៀកបំពាក់ដែលសម” ដោយបន្ថែមថាបេក្ខភាពចុងក្រោយទាំង ៣០នាក់នឹងត្រូវឆ្លងកាត់ការពិនិត្យសុខភាពដែលមិនបានប្រកាស ខណៈបេក្ខនារី៥រូបត្រូវបានគេថតរូបរាងរបស់ពួកនាងទាំងស្រុង។
លោក Trunoyudo Wisanu Andeko អ្នកនាំពាក្យប៉ូលិសឥណ្ឌូណេស៊ីបានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា បេក្ខនារីបានដាក់ពាក្យបណ្ដឹងទៅប៉ូលិស។ ស្របពេលដែលប៉ូលិសបានបើកការស៊ើបអង្កេតលើបណ្ដឹងនេះ ដោយប្រើប្រាស់របាយការណ៍ពីភាពមិនសមរម្យជាមូលដ្ឋានសម្រាប់ការស៊ើបអង្កេតបន្ថែមទៀត។
យ៉ាងណាមិញនាយក Miss Universe Indonesia លោក Poppy Capella មិនបានបញ្ជាក់ ឬបដិសេធការចោទប្រកាន់នោះទេ។ ផ្ទុយទៅវិញ លោកបែរជាថានេះគឺជាបង្ហាញពីការដឹងគុណចំពោះអ្នកដែលចែករំលែកទស្សនៈរបស់ពួកគេ និងអារម្មណ៍របស់នាងចំពោះឧបទ្ទវហេតុនេះនៅក្នុងការបង្ហោះ Instagram របស់នាង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Lisa ក្លាយតារា K-Pop ដំបូងគេនឹងទទួលពានរង្វាន់ “Asian Hall of Fame Class 2023”
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


