ជីវិតកម្សាន្ដ
ក្រោយធ្លាយព័ត៌មានតោងកូនសេដ្ឋី អ្នកគាំទ្រថាប្រាក់ចំណូល Lisa ចាយសឹងមិនអស់ផង
ដូចដែលអ្នកគ្រប់គ្នាបានដឹងហើយថា Lisa សមាជិកក្រុម BLACKPINK កំពុងមានព័ត៌មានដ៏ក្តៅគគុកអំពីទំនាក់ទំនងស្នេហារបស់នាងជាមួយ Frederic Arnault ដែលជាមហាសេដ្ឋីជនជាតិបារាំងអាយុ ២៨ ឆ្នាំ និងជា CEO នៃក្រុមហ៊ុន TAG Heuer។

យ៉ាងណាមិញ ក្នុងចំណោមអ្នកបញ្ចេញមតិ និងអបអរសាទរ ក្នុងនោះមានទាំងអ្នកប្រឆាំងផងដែរ ខណៈអ្នកលេងអ៉ិនធើណេតខ្លះបានជេរប្រមាថ Lisa ថា នាងអាចនឹងឈោងចាប់អ្នកមានដើម្បីលុយ ឬសម្លឹងឃើញតែកូនប្រុសសេដ្ឋីៗបរទេសប៉ុណ្ណោះ។
ទោះយ៉ាងណាក៏ដោយ អ្នកគាំទ្ររបស់សមាជិកក្រុម BLACKPINK ជាច្រើនហាក់មិនសប្បាយចិត្តនឹងការប្រមាថរបស់កាតទានរបស់អ្នកទាំងនោះមកលើអាយដលសំណព្វចិត្តរបស់ពួកគេឡើយ។ ភ្លាមៗបន្ទាប់ពីមានហេតុការណ៍ទាំងកើតឡើង ហ្វេនៗជាច្រើនបានសម្រុកឆែករកទិន្នន័យនៃប្រាក់ចំណូលដែល Lisa កំពុងមាន ដើម្បីបង្ហាញជាសាធារណៈ។

យោងតាម The Official Hopper HQ Social Rich Lists បានបញ្ជាក់ឲ្យដឹងថា Lisa សមាជិកក្រុម BLACKPINK ជាប់ចំណាត់ថ្នាក់ទី ២៦ ដែលមានប្រាក់ចំណូលខ្ពស់បំផុតក្នុងការបង្ហោះ Instagram នៅលើពិភពលោក។
របាយការណ៍ដដែលបានបញ្ចាក់បន្ថែមទៀតថា Lisa អាចរកចំណូលបានរហូតដល់ ៥៧៥,០០០ដុល្លារអាមេរិក ក្នុងមួយប្រកាសណាមួយរបស់នាង ដែលនេះក៏ជាតារា K-Pop តែមួយគត់នៅក្នុងកំពូល ១០០ របស់ពិភពលោក។ ហើយក្នុងនោះ អ្នកគាំទ្របានសរសេរអក្សរអង្គគ្លេសធំៗថា SHE Rich and Magnificent។ មិនចាំបាច់តោងអ្នកណាដើម្បីមានបាន ដូចអ្នកប្រឆាំងលើកឡើងនោះទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖LACKPINK ត្រូវគេសរសើររាប់ម៉ឺននាក់ ទោះភ្លៀងធ្លាក់ខ្លាំងក៏មិនអាចបញ្ឈប់ការប្រគំតន្ត្រីលើឆាក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


