ជីវិតកម្សាន្ដ
អ្នកគ្រប់គ្រងស្ថាប័ន MGC បញ្ជាក់ថា កម្មវិធីត្រូវតែសុក្រឹត ឱកាសមានតែ ១ នាទីទេ
បន្ទាប់ពីមានការវែកញែកជុំវិញលទ្ធផលនៃការប្រកួតកម្មវិធី Miss Grand Cambodia 2023
អ្នកនាង អ៉ឹម សុគន្ធា ដែលជាអ្នកគ្រប់គ្រងស្ថាប័ន MGC 2023 បានចេញមុខបញ្ជាក់ច្បាស់ៗថា កម្មវិធីត្រូវតែសុក្រឹត ព្រោះឱកាសមានតែ ១ នាទីទេ សម្រាប់បេក្ខភាពដែលអាចដណ្ដើមបានជ័យជំនះនេះ។

អ្នកនាង អ៉ឹម សុគន្ធា បានផ្តល់នូវមតិផ្ទាល់ខ្លួនថា បេក្ខនារីទាំងអស់ចូលប្រើពេលវេលាមួយនេះយកបទពិសោធន៍ហាត់រៀនហើយរៀបចំខ្លួនឱ្យរួចរាល់ជាបវរកញ្ញាសម្រាប់ឆ្នាំណាមួយ ស្វែងយល់ពីកម្មវិធីថា Grandត្រូវការអ្វី?។
អ្នកនាង អ៉ឹម សុគន្ធា បានលើកឡើងថា «នាងខ្ញុំមិនខឹង មិនអន់ចិត្តទេសម្រាប់បងប្អូនមួយចំនួនដែលគាត់គិតមកលើខ្ញុំយ៉ាងណា តែនាងខ្ញុំបានប្រាប់ហើយកម្មវិធីត្រូវតែសុក្រឹត ខ្វះតែបន្តិចក៏មិនបានដែរ ឱកាសមានតែ ១នាទីទេ»។


អ្នកគ្រប់គ្រងស្ថាប័ន MGC 2023 រូបនេះបញ្ជាក់ថា «បើចង់ឱ្យ idol របស់អ្នកទទួលបានមកុដនៅឆ្នាំណាមួយត្រូវតែចេះលើកទឹកចិត្តគាត់ កុំបង្កបញ្ហា ពីព្រោះកម្មវិធីនេះនាងខ្ញុំរៀបចំអស់ថវិកាច្រើនណាស់ យកបេះដូងនឹងក្ដីស្រលាញ់មកធ្វើជូនដល់ជាតិ សូមប្រើសារcommentរបស់អ្នកមកជាប្រយោជន៍ដល់បេក្ខនារីដែលអ្នកស្រលាញ់នឹងផ្ដល់កម្លាំងចិត្តដល់ក្រុមការងារMiss grand ទាំងអស់ពួកគាត់អត់បានគេងជាង ១០ថ្ងៃហើយ»។
អ្នកនាង អ៉ឹម សុគន្ធា បាននិយាយទៀតថា បេក្ខនារីទាំងអស់ចូលប្រើពេលវេលាមួយនេះយកបទពិសោធន៍ហាត់រៀន ហើយរៀបចំខ្លួនឱ្យរួចរាល់ជាបវរកញ្ញាសម្រាប់ឆ្នាំណាមួយស្វែងយល់ពីកម្មវិធីថា Grandត្រូវការអ្វី? នោះអ្នកនឹងមានសំឡេងគាំទ្រកាន់តែខ្លាំងទូទាំងប្រទេស ១០០ភាគរយ ដើម្បីត្រៀមខ្លួនទៅយក មកុដ ឱ្យប្រទេសកម្ពុជានៅថ្ងៃណាមួយ។



អ្នកនាងបន្ថែមថា «ទោះបីជាការជ្រើសរើសមួយនេះ បងប្អូនមួយចំនួនមិនពេញចិត្តតែនាងខ្ញុំគិតថា ការជ្រើសរើសរបស់ខ្ញុំសក្ដិសមបំផុតដែលខ្ញុំជាអ្នកដឹកនាំនៃកម្មវិធី Miss Grand Cambodia 2023។ ខ្មែរស្រលាញ់ខ្មែរប្រទេសតូចតែបេះដូងធំសូមលើកទឹកចិត្តដល់គាត់ Phoem Sreyno ដែលបវរកញ្ញាតំណាងប្រទេសកម្ពុជាឆ្នាំ 2023ទាំងអស់គ្នាក្នុងនាមជាខ្មែរដូចគ្នា»។
សូមបញ្ជាក់ថា បន្ទាប់ពីឆ្លងកាត់នូវការប្រកួតវគ្គជម្រុះជាច្រើនខែកន្លងមកនោះ ទីបំផុតបានរកឃើញម្ចាស់មកុដបវរកញ្ញា Miss Grand Cambodia 2023គឺបានទៅលើកញ្ញា ភឹម ស្រីនោ ដែលជា Miss Grandតំណាងភ្នំពេញ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


