ជីវិតកម្សាន្ដ
គរុវិជ្ជាចារ្យកវី វ៉ែន សុន ឈានដល់ការវង្វេង បន្ទាប់ពីឈឺធ្ងន់ ១ឆ្នាំ
គរុវិជ្ជាចារ្យកវី វ៉ែន សុន ជាអ្នកនិពន្ធអក្សរសិល្ប៍ផ្នែកកំណាព្យ រឿងខ្លីសម្រាប់កុមារ និងជាសាស្ដ្រាចារ្យមុខវិជ្ជានិពន្ធកំណាព្យ នៅមហាវិទ្យាល័យសិល្បៈនាដសាស្ដ្រ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងបង្រៀនវគ្គបណ្ដុះបណ្ដាលអ្នកនិពន្ធនៅសមាគមអ្នកនិពន្ធខ្មែរ។ បច្ចុប្បន្ន លោកមានជំងឺធ្ងន់ ព្រមទាំងខ្សោយការចងចាំផងដែរ។

អ្នកគ្រូ ប៉ុល ពិសី ជាកវីនិពន្ធផ្នែក កំណាព្យ ប្រលោមលោក និងភាពយន្ត បានឱ្យ កម្ពុជាថ្មី ដឹងថ្ងៃនេះថា ឆ្នាំនេះលោកគ្រូមានជន្មាយុ ៨៤ឆ្នាំហើយ។ មួយឆ្នាំមុន លោកវះកាត់ពោះវៀនដុះខ្នែង ហើយក៏ធ្លាក់ខ្លួនរហូតដល់ពេលនេះ។ ឥឡូវនេះ អាការរោគគាត់ធំជាងគេ គឺវង្វេង។

អ្នកគ្រូ ប៉ុល ពិសី បានឱ្យដឹងបន្តថា នៅថ្ងៃត្រង់ទី២១ ខែសីហា ឆ្នាំ២០២៣នេះ អ្នកគ្រូ និងលោកស្រីសាស្ត្រាចារ្យបណ្ឌិត ប៉ែន សេដ្ឋារិន បានទៅសួរសុខទុក្ខ គរុវិជ្ជាចារ្យកវី វ៉ែន សុន ដល់គេហដ្ឋាន។ លោកគ្រូហាក់ដូចជាសប្បាយចិត្តច្រើន ញញឹមរហូត ហើយក៏ចងចាំលោកស្រីបានច្បាស់ដែរ ទោះបីជាគាត់មើលមិនបានឃើញច្បាស់ក៏ដោយ។ គាត់បានរំលឹកពីស្នាដៃកំណាព្យ ទំនុកច្រៀង និងល្ខោននិយាយដែលគាត់បាននិពន្ធកន្លងមក។

អ្នកគ្រូ ប៉ុល ពិសី លើកឡើងបន្តថា៖ “អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺគាត់ចង់បាន ព្យ៉ាណូមួយមកលេងកំដរពេលអផ្សុក ព្រោះគាត់ក៏ជាអតីតតន្ត្រីករម្នាក់ដែរ។ លោកស្រី ប៉ែន សេដ្ឋារិន បានសម្ដែងនូវក្តីរំភើបសប្បាយចិត្ត នៅពេលដែលបានជួបលោកគ្រូនៅពេលនេះ ដោយបាននាំនូវថវិកាផ្ទាល់ខ្លួនចំនួន៥០ ម៉ឺនរៀល និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ លោកស្រីបានសន្យាថានឹងឧស្សាហ៍មកសាកសួរសុខទុក្ខលោកគ្រូឲ្យបានញឹកញាប់”។

ចំពោះ សិស្សគុន អ្នកគាំទ្រ និងមហាជនដែលមានបំណងទៅសួរសុខទុក្ខ គរុវិជ្ជាចារ្យកវី វ៉ែន សុន ផ្ទាល់់ អាចទាក់ទងលេខកូនស្រីគាត់ ឈ្មោះអ្នកស្រី វ៉ែន សុផល្លី លេខ 012984421 / 081 946881 ។
គួរបញ្ជាក់ថា លោកសាស្ដ្រាចារ្យ វ៉ែន សុន បានទទួលពានរង្វាន់ជាតិចំនួន ២លើក គឺពានរង្វាន់មេដាយមាស ផ្នែកកំណាព្យអប់រំ “បណ្ដាំកវី” ដែលផ្ដល់ដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅឆ្នាំ១៩៩១ និងពានរង្វាន់ ៧មករា គឺរឿង “ឋានសួគ៌ក្នុងសុបិន” ដែលផ្ដល់ដោយសមាគមអ្នកនិពន្ធខ្មែរ ក្នុងឆ្នាំ១៩៩៧។ រីឯពានរង្វាន់អន្ដរជាតិវិញ លោកទទួលបានពីកម្មវិធី Sunthorn Phu Award លើកំណាព្យ “របាំប្រពៃណីខ្មែរ” ផ្ដល់ជូនកវីអាស៊ានទាំង ១០ប្រទេស ក្នុងឆ្នាំ២០១៣។

គួររម្លឹកថា ពីឆ្នាំ១៩៦៥ រហូតដល់ក្រោយរបបខ្មែរក្រហមនៅឆ្នាំ១៩៧៩ លោកជាតន្ដ្រីករ អ្នកនិពន្ធបទភ្លេង និងទំនុកច្រៀងនៅក្រុមតន្ដ្រីសម័យរាជតម្រួត (ភ្លេងប៉ូលិស) ហើយនៅចន្លោះឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ លោកក៏ធ្លាប់ជាអ្នកផលិតកម្មវិធី និងពិធីករសម្រាប់កម្មវិធីកំណាព្យ ភ្លេងប្រពៃណី និងរឿងកំប្លែងផងដែរ។

គរុវិជ្ជាចារ្យ វ៉ែន សុន បានបង្កើតស្នាដៃជាច្រើនទៀត ដូចជាកំណាព្យអប់រំ ប្រលោមលោក និងរឿងខ្លីអមដោយរូបភាពសម្រាប់កុមារ។ លើសពីនេះទៀត លោកបាននិពន្ធបទភ្លេង និងទំនុកច្រៀងឱ្យផលិតកម្មល្បីៗផងដែរ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


