ជីវិតកម្សាន្ដ
គេហដ្ឋានថ្មីរបស់ Mark-Kimberley តម្លៃរយលានឯណោះ
គូស្នេហ៍ Mark Prin និង Kimmy Kimberly ថ្មីៗនេះបានប្រារព្ធពីធីភ្ជាប់ពាក្យតាមប្រពៃណីថៃ និងរៀបចំពិធីឡើងគេហដ្ឋានដ៏ប្រណីត ក្នុងថ្ងៃតែមួយ ខណៈផ្ទះថ្មីនេះត្រូវបានគេដឹងថាមានតម្លៃដល់ទៅរយលានបាតឯណោះ។

ក្រោមបរិយាកាសកក់ក្តៅពីសំណាក់ក្រុមគ្រួសារទាំងសងខាង និងមិត្តភក្តិយ៉ាងច្រើនកុះករ កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ គូស្នេហ៍តារាសម្ដែង Mark-Kimberly បានរៀបចំពិធីភ្ជាប់ពាក្យបែបប្រជាជនភាគខាងជើង ព្រមទាំងប្រារព្ធពិធីឡើងគេហដ្ឋានថ្មីយ៉ាងអធិមអធម ដែលមានការចូលរួមអបអរសាទរយ៉ាងច្រើនពីក្រុមគ្រួសារ សាច់ញាតិ និងមិត្តជិតស្និទ្ធ។

ដោយឡែកចំពោះគេហដ្ឋានថ្មីរបស់គូស្នេហ៍ទាំងពីរត្រូវបានគេរាយការណ៍ថា មានតម្លៃប្រមាណ ១០០លានបាត (ប្រហែល ២.៨លានដុល្លារអាមេរិក)។ បន្ទាប់ពីដឹងតម្លៃនៃគេហដ្ឋានដ៏ប្រណីតនេះ អ្នកគាំទ្រពិតជាការភ្ញាក់ផ្អើល ព្រមទាំងស្ងើចសរសើរចំពោះពួកគេផងដែរ ត្បិតគូស្នេហ៍ Mark-Kimberly ខំប្រឹងរកប្រាក់សង់ផ្ទះដោយខ្លួនឯង មុនពេលរៀបការរួមរស់ជាមួយគ្នា៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ ទស្សនាពិធីភ្ចាប់ពាក្យ និងឡើងគេហដ្ឋានរបស់ Mark និង Kimberly ក្នុងតែមួយ
ចុចអាន៖ គ្រួសារអ្នកស្លាប់យំគគ្រូក ក្រោយ Kim Woo-bin ចូលរួមបុណ្យសពអ្នកគាំទ្រម្នាក់
-
កីឡា២២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


