ជីវិតកម្សាន្ដ
BamBam ប្រាប់ថា កាលទៅអាមេរិកជាមួយ Jackson ត្រូវខ្មោចលង
អ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលដ៏ធំបំផុត នៅពេលដែល Bambam សមាជិកក្រុម GOT7 បាននិយាយអំពីរឿងរ៉ាវខ្មោចក្នុងកម្មវិធី The Ghost Radio ថា លោកធ្លាប់ត្រូវខ្មោចលងកាលទៅអាមេរិកជាមួយ Jackson។

ហេតុការណ៍នេះបានកើតឡើងនៅសណ្ឋាគារមួយក្នុងទីក្រុង L.A. ខណៈកំពុងធ្វើដំណើរជាមួយសមាជិក GOT7។ លោកបានបញ្ចាក់ថា “សណ្ឋាគារនេះត្រូវបានរៀបចំដោយក្រុមការងារ ជាសណ្ឋាគារថ្មី ហើយពួកយើងបានចូលសម្រាកប្រហែលម៉ោង ១០យប់ ពេលនោះខ្ញុំកំពុងដេកនៅលើគ្រែ ហើយនៅទល់មុខគ្រែមានកញ្ចក់រាងជារង្វង់ធំមួយ វាឆ្លុះឲ្យឃើញរាងកាយទាំងមូលរបស់យើងនៅលើគ្រែ”។
សមាជិកក្រុម GOT7 រូបនេះនិយាយបន្តទៀតថា “ខ្ញុំជាជនជាតិថៃដើមកំណើតចិន ចំណែក Jackson ជាជនជាតិចិនហើយយើងមានជំនឿថា យើងដេកមានកញ្ចក់ឆ្លុះបញ្ចាំងវាបង្ហាញពីរាសីមិនល្អទេ។ ប៉ុន្តែក្រោយមកយើងទាំងពីរបានដេកលក់ដោយមិនដឹងខ្លួន។ ភ្លាមៗនោះមាននរណាម្នាក់បានជាន់ពោះរបស់ Jackson។ ខ្ញុំឃើញភ្នែកគាត់មើលនិងញញឹមមកកាន់ខ្ញុំ។ ពេលនោះខ្ញុំដឹងថាខ្ញុំត្រូវខ្មោចលងហើយ! ខ្ញុំចាប់ផ្ដើមភ័យខ្លាច ហើយសូត្រធម៌៣ដង។ បន្ទាប់ពីសូត្ររួច ខ្ញុំភ្ញាក់ឡើងបែកញើស ស្របពេលដែល Jackson ក៏ភ្ញាក់ដែរ”។

យ៉ាងណាមិញ Bambam ក៏បានបញ្ចាក់ដែរថា នេះជាលើកទីមួយហើយដែលលោកត្រូវខ្មោចលងនៅលើទឹកដីអាមេរិកក្នុងសណ្ឋាគារមួយនៃទីក្រុងL.A.បែបនេះ។ ក្រោយជួបហេតុការណ៍រន្ធត់ លោកក៏មិនបានប្រាប់មិត្តរួមក្រុម GOT7 អំពីរឿងរ៉ាវខ្មោចលងនោះដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រូបរាងចុងក្រោយរបស់ Lee Min Ho មិនមែនធាត់ តែហើមមុខចំណាំសឹងមិនស្គាល់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


