ជីវិតកម្សាន្ដ
ស្រីនោ ត្រៀមកម្មវិធីសប្បុរសធម៌ជួយមណ្ឌលកុមារកំព្រាមួយកន្លែង
ជាការចូលរួមចែករំលែកក្ដីស្រលាញ់ និងលើកទឹកចិត្តដល់ក្មេងៗកំព្រាជាច្រើននាក់ កញ្ញា ភឹម ស្រីនោ បានប្រកាសពីគម្រោងរៀបចំកម្មវិធីសប្បុរសធម៌ជួយមណ្ឌលកុមារកំព្រាមួយកន្លែង នាពេលឆាប់ៗ ខាងមុខនេះ។

ស្រីស្អាត ភឹម ស្រីនោ បានរៀបរាប់ឲ្យដឹងដូច្នេះថា «ជម្រាបសួរបងប្អូនទាំងអស់គ្នា នៅថ្ងៃខាងមុខនេះ នាងខ្ញុំ ភឹម ស្រីនោ និងក្រុមការងារ Miss Grand Cambodia ក៏ដូចជាអ្នកគាំទ្ររបស់រូបនាងខ្ញុំ នឹងមានការចូលរួមចែកសប្បុរសធម៌ទៅដល់មណ្ឌលកុមារកំព្រាមួយកន្លែង ដូច្នេះប្រសិនជាបងប្អូនមានចំណាប់អារម្មណ៍ក្នុងការចូលរួមជាចំណែកមួយក្នុងការងារសង្គម»។

កញ្ញាឯក ភឹម ស្រីនោ បានបញ្ជាក់ដែរថា «បងប្អូនអាចចូលតាមសទ្ធាជ្រះថ្លារបស់បងប្អូនណា៎ នាងខ្ញុំ នឹងយកថវិកាទាំងអស់នេះទិញជាសម្ភារៈសម្រាប់ផ្ដល់ជូនពួកគាត់»។ ចំពោះការប្រកាសសកម្មភាពមនុស្ស ដើម្បីជាការចែករំលែកក្ដីស្រលាញ់ជូនដល់ក្មេងៗកំព្រានេះដែរ កញ្ញា ភឹម ស្រីនោ ក៏ទទួលបានការគាំទ្រ និងលើកសរសើរពីមហាជនជាច្រើនផងដែរ។

សូមបញ្ជាក់ដែរថា កញ្ញា ភឹម ស្រីនោ ដែលជាម្ចាស់មកុដ Miss Grand Cambodia 2023 កាលពីថ្មីៗនេះ នាងបានប្រកាសប្ដេជ្ញានឹងខំប្រឹងឲ្យអស់ពីសមត្ថភាពក្នុងការតំណាងឲ្យកម្ពុជាប្រកួតលើឆាកអន្តរជាតិ។

ប្រាកដណាស់ កញ្ញា ភឹម ស្រីនោ បន្ទាប់ពីទទួលជ័យជំនះនេះ នាងត្រូវបំពេញកាតព្វកិច្ចដ៏សំខាន់មួយនាពេលខាងមុខនេះ គឺក្លាយខ្លួនជាបវរកញ្ញាតំណាងឲ្យប្រទេសកម្ពុជាទៅចូលរួមលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Grand International 2023 ដែលប្រារព្ធឡើងនៅប្រទេសវៀតណាម ខណៈការប្រកួតនឹងចាប់ផ្ដើមនាខែតុលា ឆ្នាំ ២០២៣ ខាងមុខនេះ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


