ជីវិតកម្សាន្ដ
អ៊ិន លក្ខិណា ជឿជាក់លើខ្លួនឯង និងការធ្វើអំពើល្អ
កញ្ញា អ៊ិន លក្ខិណា ថ្វីត្បិតតែមិនអាចដណ្ដើមបានជ័យលាភីគ្រងមកុដកញ្ញាឯក ប៉ុន្តែស្រីស្អាតរូបនេះ នៅតែជឿជាក់ និងមានក្ដីសង្ឃឹមសម្រាប់ខ្លួនឯង។ ម្យ៉ាងទៀត លក្ខិណា បានដាស់តឿនថា នាងតែងជឿជាក់លើការអំពើល្អ ព្រោះនឹងតបស្នងវិញមិនខាន។

កត់សម្គាល់នៅលើទំព័រហ្វេសប៊ុករបស់បវរកញ្ញាលំដាប់រងទី ២ អ៊ិន លក្ខិណា ជាបន្តបន្ទាប់ នាងតែងបញ្ចេញខ្លឹមសារថ្មីៗ ផ្ដោតលើអត្ថន័យលើកកម្លាំងចិត្ត និងការដាស់តឿនបន្ថែមសម្រាប់ខ្លួនឯង ក៏ដូចជាអ្នកគាំទ្រ។ កញ្ញា អ៊ិន លក្ខិណា បាននិយាយថា នាងជឿជាក់លើអំពើល្អ មិនថាអ្នកធ្លាក់ដល់ចំណុចណា ថ្ងៃណាមួយអំពើល្អដែលអ្នកបានសាងនឹងតបស្នងទៅអ្នកជាក់ជាមិនខាន។

កញ្ញា អ៊ិន លក្ខិណា លើកឡើងទៀតថា ប្រសិនជាអ្នកមិនធ្លាប់ឆ្លងកាត់ការឈឺចាប់ និងការរងទុក្ខនោះទេ អ្នកក៏មិនអាចរៀននូវអ្វីដែលថ្មី និងធ្វើឲ្យខ្លួនអ្នករឹងមាំបានដែរ។ នាងថា ការផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯង គឺជាក្ដីសង្ឃឹមសម្រាប់អ្នក ចូរពេញចិត្តនូវជីវិតអ្នកថ្ងៃនេះ កុំចាំថ្ងៃស្អែក។

បវរកញ្ញាលំដាប់រងទី ២ នៃការប្រកួត Miss Grand 2023 អ៊ិន លក្ខិណា និយាយបន្តថា «ខ្ញុំមិនចង់ធ្វើ ជាមនុស្សស្រីទន់ជ្រាយទេ ខ្ញុំចង់ធ្វើជាមនុស្សស្រីរឹងមាំ ចង់ឲ្យមនុស្សស្រីគ្រប់គ្នាដឹងថា យើងមានជម្រើសក្នុងការក្រោកឈរឡើងវិញ ធ្វើជាខ្លួនឯង»។

គួររម្លឹកដែរថា កាលពីថ្មីៗនេះ មានមហាជន និងអ្នកគាំទ្រមួយចំនួន បានសម្ដែងការសោកស្ដាយ បន្ទាប់ពីស្រីស្រស់កញ្ញា អ៊ិន លក្ខិណា មិនអាចទទួលបានជ័យជំនះក្នុងការប្រកួត Miss Grand Cambodia២០២៣ កន្លងទៅនេះ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


