ជីវិតកម្សាន្ដ
កម្របានឃើញសម្រស់ Song Hye Kyo នៅអាយុ ២០ ឆ្នាំ
ចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាង២៥ ឆ្នាំ Song Hye Kyo បានបន្សល់ទុកនូវកេរ្តិ៍ឈ្មោះរបស់នាងនៅក្នុងរឿងភាគទូរទស្សន៍ដ៏ពេញនិយមជាច្រើន។ ក្រៅពីនេះ នាងក៏ទទួលបានជោគជ័យនៅបរទេស ដោយរួមបញ្ចូលជាមួយតារាក្នុងបញ្ជី A របស់ចិន ក្នុងគម្រោងភាពយន្តមួយចំនួន។

ដោយសារកេរ្តិ៍ឈ្មោះ និងកិត្យានុភាពដែលបានកសាងឡើងអស់ជាច្រើនទស្សវត្សរ៍មក Song Hye Kyo ពេលនេះបានក្លាយជាតារាដ៏ធំមួយ ដែលត្រូវបានស្វែងរកដោយប្រព័ន្ធផ្សព្វផ្សាយ និងទស្សនិកជនគ្រប់ទីកន្លែង។
ក្នុងនោះមានព័ត៌មានតូច-ធំអំពីនាង តែងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង រាល់ពេលដែលត្រូវបានផ្សព្វផ្សាយ។ ថ្មីៗនេះ ទស្សនិកជនបានចែករំលែករូបថតមួយឈុតរបស់ Song Hye Kyo កាលពី ២២ ឆ្នាំមុន។ សម្រស់របស់តារាស្រ្តីត្រកូល Song ធ្វើឲ្យមនុស្សជាច្រើនសម្រុកចូលមកបញ្ចេញមតិព្រោងព្រាត។
ត្រលប់ទៅកាន់ឆ្នាំ ២០០១ ក្មេងស្រីអាយុ ២០ ឆ្នាំ Song Hye Kyo មានឱកាសចូលរួមក្នុងព្រឹត្តិការណ៍សាធារណៈមួយ។ នៅពេលនេះ ឈ្មោះរបស់នាងកំពុងតែល្បីជាមួយនឹងរឿង Autumn in My Heart ឬ សរទរដូវក្នុងបេះដូង” សម្ដែងជាមួយ Won Bin, Song Seung Hun ។

នៅក្នុងរូបភាពដែលថតដោយអ្នកថតរូប Amin Lee នោះ Song Hye Kyo ចាប់អារម្មណ៍ជាមួយនឹងសម្រស់ដ៏ល្អឥតខ្ចោះ និងសភាពស្រស់ស្រាយរបស់នាង។ តារាស្រីរូបនេះបានតុបតែងមុខបែបស្រាលៗ បង្ហាញទម្រង់មុខចុះសម្រុងគ្នាតាមរយៈរូបថតស្និទ្ធស្នាល។ ម៉ូដសក់ក្រងទាំងសងខាងជាម៉ូដសក់ដ៏ស្អាតរបស់ Song Hye Kyo ក្នុងរូបរាងនេះ។

ទោះយ៉ាងណា រូបថតមួយសន្លឹកខាងលើបានធ្វើឲ្យពេញបណ្ដាញសង្គមជជែកគ្នាព្រាតបន្ទាប់ពីវាទទួលបានភាពល្បីខ្លាំង។ នៅក្នុងនោះ ទស្សនិកជនបានទទួលស្គាល់ថា Song Hye Kyo មាន “សម្រស់ពងមាន់” នៅលើប្រព័ន្ធ Kbiz ។ ត្បិតថា២២ឆ្នាំបានកន្លងផុតទៅ ប៉ុន្តែសម្រស់របស់នាងក៏មិនប្រែប្រួលខ្លាំង នាងនៅតែស្អាតទៅតាមពេលវេលាដដែល៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កតារាកូរ៉េ Kim Hee Sun គ្រោងនឹងជួបឈិនឡុងម្តងទៀត ក្រោយរឿង “The Myth” បញ្ចាំងចប់ ១៨ ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


