ជីវិតកម្សាន្ដ
Rose បញ្ចេញឈុតដ៏គួរឲ្យភ្ញាក់ផ្អើល តែហ្វេនចាប់អារម្មណ៍ខ្សែដៃដាំពេជ្រ
Rosé សមាជិកក្រុម BLACKPINK បានទាក់ទាញចំណាប់អារម្មណ៍ជុំវិញពិភពលោក ក្រោយបញ្ចេញឈុតដ៏គួរឲ្យភ្ញាក់ផ្អើលជាមួយនឹងខ្សែខ្សែដៃដាំពេជ្រក្នុងព្រឹត្តិការណ៍មួយ បន្ទាប់ពីតែងតាំងជាទូតសុឆន្ទៈម៉ាក Sulwhasoo។

សមាជិកក្រុម BLACKPINK រូបនេះបានបង្ហោះរូបថត និងវីដេអូជាច្រើននៅលើ Instagram ផ្ទាល់ខ្លួនរបស់នាងកាលពីថ្ងៃទី ០៥ ខែកញ្ញា។ តាមរយៈរូបថតទាំងនោះបានបង្ហាញថា Rosé ចូលរួមក្នុងកម្មវិធី Sulwhasoo X Amore Pacific Museum of Art & Heritage Night ដែលប្រារព្ធធ្វើនៅសារមន្ទីរ Amore Pacific Museum of Art ក្នុងទីក្រុង Yongsan-gu ទីក្រុងសេអ៊ូល។
នៅពេលនោះ Rosé បានស្លៀកឈុតពណ៌សសំយេះស្មា ជាមួយនឹងម៉ូដសក់ចំហៀងរបស់នាងចុះក្រោមបែបធម្មជាតិ បានបង្កើតបរិយាកាសកាន់តែទាក់ទាញពីសំណាក់អ្នកដែលចូលរួមក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះ។
លើសពីនេះទៀតដែរ រ៉ូបដែល Rosé ស្លៀកនៅថ្ងៃនោះគឺជារ៉ូប Camelia ពីប្រេន Giambattista Valli’s Love Collection ខណៈនាងបានបន្ថែមភាពអស្ចារ្យដោយដាក់គ្រឿងអលង្ការពេជ្ររបស់ Tiffany & Co. ដែលនាងជាទូតសុឆន្ទៈពិភពលោកដូចគ្នា។ ជាពិសេស ខ្សែដៃដាំពេជ្រ ៤.៩៩ ការ៉ាត់ មានតម្លៃ ៥៤.៩ លានវ៉ុន (៤១១៥៦ដុល្លារ) ដែលទាក់ទាញការចាប់អារម្មណ៍ពីមនុស្សគ្រប់គ្នាសឹងមួយពិភពលោក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Song Hye Kyo បង្ហាញសម្រស់នៅសិង្ហបុរី ត្រូវគេប្រដូចនឹងតុក្កតា Barbie
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


