ជីវិតកម្សាន្ដ
អ្នកគ្រប់គ្រងចេញមុខឆ្លើយតប ក្រោយធ្លាយរូប Mario ត្រូវប៉ូលិសចាប់ខ្លួន
វាបានក្លាយជាប្រធានបទក្តៅ បន្ទាប់ពីរូបថតមួយសន្លឹកត្រូវបានចែករំលែកលើបណ្ដាញអ៉ិនធើណេតពីតារាសម្ដែងប្រុស Mario Maurer ឈរកៀកជាមួយមន្ត្រីប៉ូលិសនៅចំហៀង ហើយភ្ជាប់ជាមួយសំណេរថាលោកត្រូវចាប់ខ្លួនហើយ។

តាមរយៈរូបភាពមួយសន្លឹកនោះ វាស្រដៀងនឹងរូបថតព័ត៌មានដែលបញ្ជាក់ថា ”‘រឿងអាស្រូវដែលធ្វើឲ្យផ្អើលពេញប្រទេសថៃ Mario Maurer តារាថៃ ត្រូវបានចាប់ខ្លួននៅចំពោះមុខហ្វូងមនុស្ស”។ ដោយឫសគល់នៃបញ្ហា គឺមកពី Mario បាននិយាយនៅក្នុងកម្មវិធីទូរទស្សន៍មួយ។
យ៉ាងណាមិញកាលពីពេលថ្មីៗនេះ អ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់ Mario ចេញមកបញ្ជាក់រឿងនេះកុំឲ្យអ្នកគាំទ្រមានចម្ងល់ទៀតថា រូបភាពនេះជាព័ត៌មានក្លែងក្លាយ។ វាមិនពិតទាល់តែសោះ។
ទោះបីជាយ៉ាងណាក៏ដោយ តាមការស៊ើបអង្កេតបន្ថែមទៀត គេបានរកឃើញថា រូបភាពនេះមិនត្រូវបានបង្ហោះជាធម្មតាទេ។ ប៉ុន្តែវាជាការផ្សាយពាណិជ្ជកម្មតាមរយៈ Facebook ដូច្នេះគេសន្មត់ថាជាការប្រើប្រាស់ព័ត៌មានក្លែងក្លាយ ដែលបង្កឲ្យមានការចាប់អារម្មណ៍ ឬភ្ញាក់ផ្អើល។ បន្ទាប់មកបញ្ឆោតមនុស្សឲ្យចុចលើតំណភ្ជាប់ដែលភ្ជាប់ទៅការផ្សាយពាណិជ្ជកម្ម។ នេះអាចជាទង្វើដើម្បីផលប្រយោជន៍អ្នកបោកប្រាស់តែប៉ុណ្ណោះ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Aff ទម្លាយថា នាងជាមិត្តស្និទ្ធស្នាលនឹងលោកភិថា មកជាង ២០ឆ្នាំហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


