ជីវិតកម្សាន្ដ
មុនក្លាយជាតារា K-pop តារារ៉េប Lisa ធ្លាប់សម្ដែងក្នុងរឿងភាគថៃ
ប្រិយមិត្តមួយចំនួនប្រហែលពុំធ្លាប់ដឹងឡើយថា តារាស្រីលំដាប់ពិភពលោក Lalisa Manoban សមាជិកក្រុម BLACKPINK មិនមែនចេះតែច្រៀង រ៉េប និងរាំប៉ុណ្ណោះទេ តាមពិតនាងធ្លាប់សម្ដែងក្នុងរឿងភាគថៃ មុនពេលបង្ហាញខ្លួនជាតារា K-POP ក្នុងឆ្នាំ ២០១៦។

ថ្មីៗនេះ ម្តាយរបស់ Lisa អ្នកស្រី Chitthip Breichweiler ទើបបានបង្ហោះឃ្លីបខ្លីមួយនៅលើ Story IG របស់គាត់ ដែលបង្ហាញថា Lisa ធ្លាប់លេចមុខសម្ដែងក្នុងរឿងភាគថៃ កាលពីនាងនៅក្មេង ដែលរឿងមួយនោះជារឿងភាគដំបូងបំផុតរបស់នាង។

ក្រោយពេលម្ដាយ Lisa ទម្លាយឃ្លីបហើយ អ្នកគាំទ្រនាំគ្នារុករកសាច់រឿងដើម ទើបគេរកឃើញថា រឿងភាគដំបូងដែល Lisa ធ្លាប់ដើរតួជារឿងភាគដែលមានចំណងជើងថា “Princess Beggar” ។ រឿងនេះបានចាក់បញ្ចាំងនៅលើប៉ុស្តិ៍លេខ ៣ កំលុងឆ្នាំ២០០៧ ដែលតួឯកប្រុសកាលណោះគឺលោក Ta Warit និងតួឯកស្រីគឺអ្នកនាង Namfon Patcharin ។
បន្ទាប់វីដេអូខ្លីបន្តផ្សព្វផ្សាយយ៉ាងផុសផុល មហាជនជាច្រើនដែលបានឃើញវានាំគ្នាសរសើរ Lisa គ្រប់គ្នាថា នាងមានទេពកោសល្យមិនធម្មតា ហើយពិតជាមានប្រជាប្រិយភាពតាំងពីក្មេង៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ សមាជិក BTS ទាំងអស់នឹងបន្តកុងត្រាជាមួយ HYBE ខណៈ Suga ចូលបំពេញកាតព្វកិច្ចយោធាចុងសប្ដាហ៍នេះ
ចុចអាន៖ ប្រព័ន្ធផ្សព្វផ្សាយមួយរាយការណ៍ថា Lisa ទំនងចុះកុងត្រាជាមួយទីភ្នាក់ងារអាមេរិក
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


