ជីវិតកម្សាន្ដ
Mark Prin បង្ហោះសារអបអរគម្រប់ខួប១០ឆ្នាំ នៃថ្ងៃផ្ដើមស្រលាញ់ Kimberly ដំបូង
ថ្វីត្បិតតែពួកគេទើបតែរៀបមង្គលការដ៏រំភើបមួយ កាលពីប៉ុន្មានថ្ងៃមុនក៏ដោយ។ ប៉ុន្តែភាពផ្អែមល្ហែមរបស់គូស្នេហ៍ថ្មីថ្មោង Mark Prin និង Kimberly មិនឈប់ត្រឹមនេះទេ។ ស្របពេលដែលទស្សនិកជនបានឃើញខាងប្រុស បង្ហោះរូបគូផ្អែមល្ហែមញឹកញាប់។

មួយរយៈចុងក្រោយនេះ Mark Prin បានបង្ហោះសារដ៏វែងអន្លាយក្នុងថ្ងៃគម្រប់ខួប១០ឆ្នាំ ដែលតារាប្រុសរូបនេះផ្ដើមស្រលាញ់ Kimberly ដំបូង រហូតអ្នកទាំងពីរឈានដល់ថ្ងៃមង្គការជាមួយគ្នា នៅឯប្រទេសអ៊ីតាលី។
តាមរយៈបណ្ដាញសង្គមផ្ទាល់ខ្លួន Mark Prin បានបង្ហោះសារអមនឹងរូបភាពគូស្នេហ៍លាយឡំគ្នាដោយសរសេរថា “ថ្ងៃដ៏សំខាន់បំផុតក្នុងជីវិត, ថ្ងៃដែលមនុស្សដែលយើងស្រលាញ់ និងមនុស្សដែលស្រលាញ់យើងមកជាមួយគ្នា។, ថ្ងៃរីករាយបំផុត។ យើងបានឆ្លងកាត់មកជាមួយគ្នា ទទួលបានបទពិសោធន៍ផ្អែមល្ហែម ឈឺចាប់ ចត់ និងល្វីងលាយឡំគ្នា។
ហើយទីបំផុត ពួកយើងបានមកដល់ថ្ងៃនេះជាមួយគ្នា។ អរគុណអូនសំឡាញ់ និងមនុស្សជុំវិញ រួមទាំងអ្នកគាំទ្រដែលគាំទ្រស្នេហាពួកយើង។ វាជាការលើកទឹកចិត្ត ពរជ័យ និងរឿងល្អនឹងកើតឡើងក្នុងថ្ងៃនេះនិងទៅខាងមុខ។ នេះមិនមែនជារឿងភាគទេ ហើយក៏មិនចប់ដែរ។ ជំពូកថ្មីក្នុងជីវិតរបស់ខ្ញុំជាមួយភរិយារបស់ខ្ញុំ វានៅតែបន្តនិងបន្តកើតឡើង”។

យ៉ាងណាមិញ បន្ទាប់ពីអ្នកគាំទ្របានចូលអានសារផ្អែមមុតរបស់តារាសម្ដែង Mark Prin សរសេរអបអរខួបនៃការស្គាល់គ្នាជាង១០ឆ្នាំ រហូតឈានដល់ថ្ងៃមង្គលការ។ ទស្សនិកជនជាច្រើនបានសម្រុកចូលទៅបញ្ចេញមតិពោលសរសើរលើរូបលោកថា មិនថាប៉ុន្មានឆ្នាំកន្លងផុតទៅ លោកនៅតែមានស្នេហាផ្អែមល្ហែមជាប់ជានិច្ចជាមួយគូស្នេហ៍។ នេះហើយ ដែលជាស្នេហ៍ពិត និងជានិរន្តរ៍ដែលខាងស្រីទទួលបាន អស់រយៈណពេលយូរឆ្នាំហើយ៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ភាពយន្ត “No More Bets” មិនត្រឹមប៉ះដល់កម្ពុជា, មីយ៉ាន់ម៉ា, និងថៃ ទេ តែធ្វើឲ្យចិនលែងហ៊ានមកអាស៊ាន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


