ជីវិតកម្សាន្ដ
BA គុណភាព G-Devith ពួតដៃគ្នាជាមួយ Sting បង្កើតព្រឹត្តិការណ៍តន្ត្រីដ៏អស្ចារ្យ ប្រចាំឆ្នាំ ២០២៣ គឺ Sting Musicverse Festival
កាលពីល្ងាចម្សិលមិញនេះ ជី ដេវីត បានបង្ហោះក្នុងគណនីហ្វ៊េសបុករបស់ខ្លួនពីកម្មវិធី Sting Musicverse Festival ដែលនឹងធ្វើឡើងនៅថ្ងៃទី ១២ វិច្ឆិកា នៅទីធ្លា OCIC ជ្រោយចង្វារ ចាប់ពីម៉ោង ២ រសៀល រហូតដល់ម៉ោង ១០ យប់។

ដេវីត បានប្រាប់ទៅអ្នកគាំទ្ររបស់ខ្លួនស្តែងៗ ថា “ម្តងនេះមិនមែនត្រឹមតែជាការប្រគំតន្ត្រីនោះទេ ម្តងនេះគឺលើសពីការប្រគំតន្ត្រីទៀត”។ ដោយត្រឹមតែពាក្យមួយឃ្លានេះធ្វើឲ្យអ្នកគាំទ្រអន្ទះសាចង់ដឹងច្បាស់បន្ថែម និងចង់ចូលរួមកម្មវិធីនេះជាខ្លាំង។

បន្តមកដល់ពេលនេះយើងនៅមិនទាន់ដឹងថា តើកម្មវិធី Sting Musicverse Festival មានអ្វីប្លែកអស្ចារ្យបែបណានោះទេ ប៉ុន្តែតាមការបញ្ជាក់ពីការបង្ហោះសារនៅក្នុងហ្វេសបុក របស់ G-Devith និង Sting យើងដឹងថាកម្មវិធីលើកនេះគឺធំជាង ២ ដង បើប្រៀបទៅកម្មវិធីដែល ដេវីត និង sting សហការគ្នាធ្វើពីមុនមក។

គួរបញ្ជាក់ផងដែរថា G-Devith គឺជាទូតសុឆន្ទៈរបស់ sting អស់រយៈពេលចូល ៣ ឆ្នាំ ទៅហើយ រីឯសមិទ្ធផលដែល G-Devith និង sting បានពួតដៃគ្នាធ្វើសម្រាប់អ្នកគាំទ្រក៏មានច្រើនដែរដូចជា Passion The Album Concert by Sting Musicverse , FFF ASEAN Party By Sting Musicverse និងកម្មវិធី Fan Meeting ជាច្រើនសម្រាប់អ្នកគាំទ្រឲ្យទទួលបានភាពសប្បាយរីករាយដ៏អស្ចារ្យ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


