ជីវិតកម្សាន្ដ
ក្រោយមានគេថា ជួលអ្នកផ្សេងមករៀនជំនួស Mint Chalida ប្រាប់ការពិតដល់មហាជនភ្លាម
អ្នកលេងអ៊ីនធឺណិតម្នាក់ បានចេញមុខបកស្រាយពីអាកប្បកិរិយារបស់តារាស្រីវ័យក្មេងម្នាក់ដែលកំពុងសិក្សានៅសកលវិទ្យាល័យឯកជនមួយ។ ប៉ុន្តែបែរជួលអ្នកផ្សេងមករៀន មកប្រឡងជំនួសពេញមួយឆមាស ខណៈអ្នកទម្លាយនេះអះអាងថា គាត់ជាមិត្តភ័ក្ដិដែលរៀននៅថ្នាក់ជាមួយនឹងតារាស្រីរូបនោះ។

អ្នកលេងអ៊ីនធឺណិតដដែលបានទម្លាយបញ្ចាក់បន្ថែមទៀតថា គាត់ទើបតែបានជួបតារាស្រីនៅថ្ងៃប្រឡងចុងក្រោយ។ ដោយសារតែពួកគេអង្គុយជិតគ្នា ហើយពេលប្រឡងចប់ ខាងសកលវិទ្យាល័យក៏ហៅទៅជួបតារាស្រីវ័យក្មេង ព្រោះអ្នករៀននិងអ្នកប្រឡងគឺជាមនុស្សខុសគ្នា។ រឿងនេះកើតឡើងតាំងពីឆ្នាំ២០១៧មកម្ល៉េះ។ ប៉ុន្តែវាបានសាយភាយពេញបណ្ដាញអ៉ិនធើណេតម្ដងទៀត។
យ៉ាងណាមិញ ក៏មានមហាជនជាច្រើនបានចង្អុលមុខ តារាស្រីស្ថិតក្រោមទ្រនំប៉ុស្តិ៍លេខ៣ នាង Mint Chalida រហូតអ្នកស្និទ្ធស្នាលនឹងនាងចេញមុខបកស្រាយថា ពិតជាមិនពិតនោះទេ។ មិនមែនជា Mint ឡើយ!
ទន្ទឹមគ្នានោះផងដែរ កាលពីពេលថ្មីៗនេះតារាសម្ដែងស្រី Mint បានចេញមុខបកស្រាយជុំវិញពាក្យចចាមអារ៉ាមដែលលេចឮពាសពេញបណ្ដាញអ៊ីនធឺណិត តាមរយៈបទសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយល្បីៗថា “រឿងនេះមិនពិតទេ! ហើយខ្ញុំក៏មិនខ្វល់ដែរ។ ព្រោះពេលខ្ញុំឃើញព័ត៌មានថាវាមិនមែនជារឿងរបស់ខ្ញុំ ខ្ញុំក៏ទុកវាចោល។ ប៉ុន្តែក្រោយមកខ្ញុំបានដឹងថាខ្ញុំត្រូវបានគេភ្ជាប់ ខ្ញុំពិតជាមិននឹកស្មានដល់ទេថាមនុស្សដែលប្រុងចោទខ្ញុំស្អីក៏ហ៊ានធ្វើដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ ដោយសារវាមិនពិត ខ្ញុំមិនខ្វល់នឹងពាក្យឥតបានការរបស់អ្នកទាំងនោះទេ”៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រសួងវប្បធម៌ថៃ ឲ្យ Lisa កាន់តំណែងជាអ្នកដឹកនាំ Soft Power ក្នុងប្រទេស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


