ជីវិតកម្សាន្ដ
ផលិតករភាពយន្ត ចាន់ណា ចំណាន ខកចិត្តចំពោះតារាសម្តែងមួយចំនួនពើងទ្រូងពេលបានល្បីទទួលលាភសក្ការៈ
ផលិតករភាពយន្ត និងជាអ្នកដឹកនាំសម្តែងរឿងវ័យក្មេងលោក ចាន់ណា ចំណាន សម្តែងការហួសចិត្តខ្លាំង ខណៈមានតារាសម្តែងមួយចំនួន បានល្បីសម្ញែងឫកពើងទ្រូង ក្រអឺតក្រទម ក្រោយទទួលលាភសក្ការៈ ដោយមិនស្គាល់អ្នកដែលធ្លាប់ជួយជ្រោមជ្រែង។

ពាក់ព័ន្ធរឿងរ៉ាវនេះដែរ កន្លងមកធ្លាប់មានការលើកឡើងជាបន្តបន្ទាប់ ហើយក៏ពុំមែនទើបជាលើកទីមួយនោះដែរនៅក្នុងចង្កោម នៃអ្នកសិល្បៈបច្ចុប្បន្ន។ ម្យ៉ាងទៀតគេក៏ឃើញមានអ្នកសិល្បៈមួយចំនួនធ្លាប់បានទទួលរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជនទៅលើចរិតឫកពា បង្ហាញកាយវិការពើងទ្រូង ឬកើតជំងឺតួឯក ក្រោយពួកគេមានឈ្មោះល្បី។

ចំណែកលោក ចាន់ណា ចំណាន ដែលជាផលិតករ បានលើកឡើងថា «ឱ..!អស់តារាសម្តែងដែលទទួលបានលាភសក្ការៈហើយ គួរតែកុំពើងទ្រូង ក្រអឺត មុខមិនមើល ក្រោយមិនបែរ ដាក់ខ្ញុំដែលជាអ្នកបញ្ជូនឈ្មោះអ្នកទាំងអស់គ្នា ទាំងតួតូចតួធំទៅចូលរួមសម្តែងអ្វី ខ្ញុំមិនបានទៅសុំប្រាក់អ្នកទាំងអស់គ្នាឯណា ចាំបាច់អ្វីប្រើក្រសែភ្នែកដូចខ្ញុំសំរាម»។

លោក ចាន់ណា ចំណាន បានបញ្ជាក់បន្ថែមថា «ស្អប់ចរិត Fake របស់តួសម្តែង សូមនឹកដល់ពេលអ្នកសុំឲ្យខ្ញុំជួយផង»។ ថ្វីត្បិតតែផលិតកររូបនេះបានបង្ហាញការអន់ចិត្តដូចការលើកឡើងខាងលើនេះពិតមែន តែ លោក ចាន់ណា ចំណាន មិនបានបញ្ចេញឈ្មោះទេថា តើអ្នកសិល្បៈរូបនោះជានរណាឡើយ ខណៈមានអ្នកគាំទ្រមួយចំនួនលើកទឹកចិត្តដល់ផលិតករវ័យក្មេងរូបនេះផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


